ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះហាងសំណាងថ្មី លក់ឧបករណ៍តន្រ្តី នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖  មានអគ្គិភ័យឆាបឆេះ ហាងសំណាងថ្មី លក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ កាលពីវេលាម៉ោង៦ និង៤៣នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីអគ្គីភ័យខាងលើនេះគេ សង្ស័យថាគឺបណ្ដោលមកពីទុស្សេខ្សែភ្លើង ។
ក្នុងការជួយអន្តរាគមន៍សង្គ្រោះអគ្គិភ័យខាងលើនេះ​​រថ​យន្តពន្លត់អគ្គីភ័យ ក៏បានមកដល់ហើយក៏បានបាញ់អស់២ គ្រឿងទើបរលត់ទាំងស្រុង។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់ម៉ោង៧យប់ ថ្ងៃដដែលទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណារង​របួស​នោះទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាតសម្ភារះ​មួយចំនួនផងដែរ ៕ ស រស្មី

 


ចែករំលែក៖