ព័ត៌មានទាន់ហេតុការណ៍៖

​វេលារសៀលថ្ងៃនេះ អគ្គិភ័យ​ឆេះ​ផ្ទះពលរដ្ឋយ៉ាង​សន្ធោ​សន្ធៅ​នៅ​ខណ្ឌ​ដូន​ពេញ

ចែករំលែក៖

ភ្នំពេញ៖​ អគ្គិភ័យ​កំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋបីល្វេងជាប់គ្នាយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនមកអន្តរាគមន៍ ។

​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល​ ថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ​នៅផ្លូវលេខ១៣៦កែងផ្លូវលេខ១៣ ​ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

ខណៈនេះសមត្ថកិច្ចនិងរថយន្តរថយន្តពន្លត់អគ្គីភ័យជាច្រើនកំពុងអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖