ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជំពាក់លុយមិនព្រមសង លួចរ៉ឺម៉កសណ្តោង យកមកទុកត្រូវម្ចាស់តាមរកឃើញ បុរស២នាក់វាយគ្នារងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: ខឹងជំពាក់លុយមិនព្រមសង លួចរ៉ឺម៉កសណ្តោង យកមកទុកក្បែរផ្ទះ ហើយត្រូវម្ចាស់តាមរកឃើញ បុរស២នាក់វាយគ្នារងរបួសធ្ងន់ទាំងសង្ខាង។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១១យប់ថ្ងៃទី១៥ខែគុម្ភះឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះបែកក្បាល (ម្ចាស់បំណុល) ឈ្មោះ រ៉ាន់ រាត្រី អាយុ៣៨ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិកើតហេតុខាងលើ។

ភាគីខាងជំពាក់លុយ ឈ្មោះ គីម ផល្លា អាយុ៣៥ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅភូមិ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បន្ទាប់ពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍នគរបាលគោគឃ្លៀង ដឹកនាំដោយលោកមេប៉ុស្តិ៍ផ្ទាល់ បានប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំភាគីពាក់ព័ន្ធទៅសាកសួរ ដោយភាគីខាងកូនបំណុលព្រមទៅ ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំណែកឯភាគីខាងម្ចាស់បំណុល មិនហ៊ានទៅនោះឡើយ ដោយយកឡេះថា រូបគាត់រងរបួសក្បាល ចាំស្អែកគាត់នឹងទៅ ដោះស្រាយគ្នាបន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖