ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធទូរស័ព្ទខណៈកំពុងផឹកស្រាត្រឡប់មកវិញសម្រេចចិត្តចងកធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ខឹងប្រពន្ធខ្លួនឯងតេទូរស័ព្ទហៅទៅទិញបន្លែ ខណៈកំពុងផឹកស្រាមានចិត្តខឹងប្រពន្ធត្រឡប់មកផ្ទះបានសម្រេចចិត្តចងកធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខា រ៉ានី ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកគង់ ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា យោងតាមការឆ្លេីយបំភ្លឺរបស់ឈ្មោះ ស្រេង គឹមស៊ាង ហៅក្តាម ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថាៈ ជនរងគ្រោះ ជាមនុស្សតែផឹងផឹកស្រាស្រវឹងជាប្រចាំ ខណៈស្រវឹងម្តងៗមកដល់ផ្ទះតែងតែបង្ករករឿង ទំនាស់ពាក្យសំដីជាមួយប្រពន្ធ ។ លុះមកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៥ ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួនទៅផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិ ។ ក្រោយមកនៅវេលាម៉ោងប្រមាណ ១៦និង៣០នាទី ថ្ងែ/ខែ ឆ្នាំដដែល ជាពេលវេលាដេីរប្រមូលទិញបន្លែយកទៅលក់ប្រពន្ធមិនទាន់ឃេីញប្តីមកផ្ទះក៏តេទូរស័ព្ទហៅប្តីមកផ្ទះដេីម្បីទៅប្រមូលទិញបន្លែ បន្តិចក្រោយមកប្តីបានមកដល់ផ្ទះខឹងប្រពន្ធតេទូរស័ព្ឌហៅ ក៏មានបញ្ហារទំនាស់ពាក្យសំដីជាមួយប្រពន្ធ ដោយខឹងប្រពន្ធពេកក៏ដេីរទៅបុកនឹងដេីមប្រេងខ្យល់ ម្តាយឃេីញដូចនេះក៏ឃាត់ កុំអោយឈ្លោះប្រកែកគ្នា ប្តីប្រពន្ធទាំងពីរនាក់ក៏ស្ងប់ស្ងាត់ ។

ក្រោយពីស្ងប់ស្ងាត់រៀងខ្លួនរួច ជនរងគ្រោះ ក៏ឡេីងទៅលេីផ្ទះ ម្តាយនឹកស្មានថាៈកូនឈប់ឈ្លោះប្រកែកគ្នាឡេីងលេីផ្ទះដេក ក៏ទៅប្រមូលទិញបន្លែ នៅក្នុងភូមិជិតៗផ្ទះ បន្តិចក្រោយមក កូនស្រីពៅ របស់ខ្លួនបានរត់មកប្រាប់ថាៈ ជនរងគ្រោះបានចងក នៅក្នុងបន្ទប់លេីផ្ទះ លឺដូចនេះគាត់ជាម្តាយបានស្ទុះឡេីងលេីផ្ទះ ឃេីញកូនចងក ដោយយកមុង ធ្វេីជាចំណងចងជាប់នឹងធ្នឹមផ្ទះ ក៏ស្រាយចំណងដាក់ជនរងគ្រោះចុះ ដោយជនរងគ្រោះនៅមានដង្ហេីមក៏នាំគ្នាយកជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ដោយជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ រួចក៏បានដឹកសាកសព យកទៅលំនៅដ្ឋានវិញ ហេីយបានរាយការណ៍ជូនអាជ្ញារធមូលដ្ឋាននិងរាយការណ៍ បន្តជូនសមត្ថកិច្ចជំនាញ ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បាចុះមកពិនិត្យកន្លែងកើតហេតុ នឹងពិនិត្យសាកសពរួចបញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡេីយ ។ ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចយបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖