ព័ត៌មានទាន់ហេតុការណ៍៖

ខឹងមេការសំណង់មិនព្រមសងលុយយុវជន៣នាក់ព្រួតគ្នាកាប់របួសធ្ងន់នគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកនៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ បានឃាត់ខ្លួនយុវជន៣នាក់ព្រួតគ្នាកាប់បុរសម្នាក់ជាមេការ៤ដាវសាំម៉ារៃបណ្តាលឲ្យរងរបួសធ្ងន់ ដោយអះអាងថា មេការឬូបនេះ ជំពាក់លុយមិនព្រមសង។

អំពើហិង្សានេះកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃ សុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ទី១៦ ខែមីនា ឆ្នាំ២០១៨ នៅ ការដ្ឋានទី១ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរអញ្ចា១ ឃុំតា សាល ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានគ្នា៣នាក់១.ឈ្មោះ ថ្លឹង សារឿនប្រុសអាយុ19ឆ្នាំរស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ២-ឈ្មោះ ថ្លឹង រ៉ាន់ ប្រុសអាយុ20ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា និង៣-ឈ្មោះ ថ្លឹង រី ប្រុសអាយុ22ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។ ជនទាំង៣នាក់បានព្រួតគ្នាទៅវាយឈ្មោះឡុង បូណារិទ្ធ ប្រុស អាយុ33ឆ្នាំ ជាអ្នកគ្រប់គ្រងការដ្ឋានអូរអញ្ជា១និងអូរអញ្ចាញ ២ មានទីលនៅ ផ្ទះលេខ33ផ្លូវ178សង្កាត់ជ័យជំនះខណ្ឌដូនពេញ បច្បុន្នស្នាក់នៅភូមិជាំឃុំតាសាលដោយកាប់ចំ២ដាវចំក្បាល ពីក្រោយ ២ដាវទៀតចំបោះដៃផុត និងយកដំបងវាយចំស្មាឆ្វេងទៀតបណ្តាលឲ្យរងរបួសធ្ងន់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានសារភាពថា មូលហេតុដែលនាំឲ្យមានការប្រើអំពើហិង្សានេះកើតឡើងដោយមេការជំពាក់លុយមិនព្រមសង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសម្ត្ថកិច្ចនគរបាលស្រុកឱរ៉ាល់កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖