ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយណែនាំ ស្តីបន្ទោសតិចតួច យុវជនម្នាក់បានគិតខ្លី បញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែខឹងម្តាយស្តីបន្ទោសជាច្រើនដងពេក ដែលហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួន សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទត ទង ប្រុស អាយុ២០ឆ្នាំមុខរបរធ្វើស្រែ នៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ឈន ថាន ភេទស្រី អាយុ ៥៥ឆ្នាំ(ត្រូវជាម្ដាយបង្កើត)បានបំភ្លឺប្រាប់ថាៈ កូនប្រុសរបស់គាត់តែងតែរករឿង និងមួម៉ៅដាក់គាត់ស្ទើររាល់ថ្ងៃ ហើយធ្លាប់បានរត់ទៅចងក នៅលើដើមស្វាយចន្ទីម្ដងមកហើយ តែគាត់ជួយទាន់។ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៧និង៣០នាទីព្រឹកវាបានរករឿង និងស្ដីឲ្យគាត់ជាម្តាយ ចាស់ហើយល្ងង់មិនដឹងអីទេម៉ែឯង។ ពេលនោះគាត់បានតបវិញថា ម៉ែចាស់ហើយល្ងង់ចឹង កូនឯងនៅក្មេងចេះទៅ ។ ពេលនោះវាខឹងហើយបានយកកៅអីជ័រមកទន្ទ្រាំបាក់អស់១ ពេលឃើញដូច្នេះគាត់មិនតបអ្វីទេក៏យកកាំបិតទៅកាប់ស្លឹកត្នោតនៅក្រោយផ្ទះបាត់ទៅ។ លុះដល់ម៉ោងប្រហែល ១១និង៣០នាទីព្រឹកបានត្រឡប់មកផ្ទះវិញ ឮសំឡេងមាន់ចឹកស៊ីស្រូវលើជង្រុក ក៏ដើរទៅដេញស្រាប់តែឃើញកូនប្រុសចងក និងខ្សែនីឡុងពណ៌ខ្មៅ ទៅនិងឃ្នៀបជង្រុកស្រូវខាងលើ លានអណ្ដាតស្លាប់មិនដឹងពីពេលណានោះទេ ឃើញដូចនោះ គាត់ បានស្រែកហៅអ្នកជិតខាងឲ្យជួយកាត់ខ្សែទម្លាក់មកដី ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាល.ឃុំផាន់ញើម និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពដោយឃើញ ជនរងគ្រោះបានធ្វើអត្តឃាត(ចងក) ដោយខ្លួនឯង និងខ្សែ លីឡុងពណ៌ខ្មៅ ចងទៅនឹងឃ្នៀបជង្រុកស្រូវខាងលើ។ សាកសព បានស្រាយយកខ្សែដែលរំព័ទ្ធបំពង់ក ចេញ ឃើញមានស្នាមជាំជុំវិញក ចំនួន ១កន្លែង មានលានអណ្ដាតចេញមកក្រៅ មានទឹកសថ្លានៅចុងលឹង្គ និងមានចេញលាមក។

ក្រៅពីស្លាកស្នាមខាងលើ សមត្ថកិច្ចពិនិត្យពុំឃើញមានអ្វីប្លែកទៀតឡើយ ។

តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថាៈជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

មូលហេតុៈ ខឹងនឹងម្ដាយស្ដីបន្ទោស ។

សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖