ព័ត៌មានទាន់ហេតុការណ៍៖

ខំដើរលួចទាក់ឆ្កែបាន៦ក្បាល បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ សល់តែដង្ហើមចង្រឹត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម២នាក់ ដែលខិតខំដើរទាក់ឆ្កែបាន៦ក្បាលទាំងយប់អធ្រាត្រ អត់ដេកអត់ពួន បែរជាកម្មតាមទាន់ ជួបនូវគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅសល់តែដង្ហើមចង្រឹតប៉ុណ្ណោះ ។

ហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា កើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅ ចំណុចខាងត្បូងស្ពានលេខ១០ ប្រមាណ៦០០ម៉ត្រ លើផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពបន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះ គឺជាបុរស២នាក់ជាជនជាតិវៀតណាម បានលួចទាក់ឆ្កែ ប្រជាពលរដ្ឋមិនដឹង ជាទាក់យកមកពីណាទេ ដោយមានឆ្កែចំនួន៦ ក្បាលជាប់ហ្នឹងខ្លួន បានបើកលឿនជ្រុលទៅ បុករថយន្តដឹកឥដ្ឋ ពីខាងក្រោយ បណ្តាលអោយរងរបួសធ្ងន់ ប្រកាច់សល់តែដង្ហើមចង្រឹតទាំងពីរនាក់។

ពេលនេះឆ្កែទាំង៦ ក្បាលត្រូវនាំ យកមកប៉ុស្ត៍ ឯ មនុស្សដេកស្តូក រង់ចាំរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ៕


ចែករំលែក៖