ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគូដណ្តឹងជិះ មិត្តរួមការងារខ្ចីតជិះទៅបាត់រហូត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ខ្ចីម៉ូតូគូដណ្តឹងរបស់ខ្លួនជិះ តែត្រូវមិត្តរួមការងារខ្ចីតជិះទៅយកសោបន្ទប់ ហើយជិះទៅបាត់រហូត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧ស្ថិតក្នុងភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

យុវជនដែលធ្វេសប្រហែសនេះមានឈ្មោះង៉ែត បុត្រអាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

នារីជាគូដណ្តឹងនិងជាម្ខាស់ម៉ូតូមានឈ្មោះជា សក្តាអាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាកនៅភូមិទួលពង្រជាមួយគ្នា។

ម៉ូតូដែលជនសង្ស័យជាមិត្តរួមការខ្ចីជិះទៅនោះម៉ាកវ៉េវ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DG 9536។

ប្រភពពត៌មានពីយុវជនរងគ្រោះបានឱ្យដឹងថា នៅមុខពេលកើតហេតុខ្លួនបានខ្ចីម៉ូតូពីគូដណ្តឹង ហើយបានជិះមកអង្គុយផឹកកាហ្វេនៅហាងកាហ្វេមួយកន្លែងនៅភូមិកើតហេតុខាងលើជាមួយមិត្តភ័ក្ររួមការងារតែមិនស្គាល់ពីកន្លែងស្នាក់នៅរបស់មិត្តរួមការងារនោះទេហើយមួយសន្ទុះក្រោយមកមិត្តនោះប្រាប់ថាភ្លេចសោបន្ទប់ក៏ខ្ចីម៉ូតូជិះទៅយកសោបន្ទប់ហើយជិះទៅបាត់រហូតមិនឃើញត្រឡប់មកវិញក៏មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅតែម្តង។

ដោយស្តាប់ការរាបរាប់ទីតាំកើតហេតុមិនមែនភូមិសាស្ត្ររបស់ខ្លួននគរបាលប៉ុស្តចោមចៅក៏ប្រាប់ឱ្យយុវជននោះទៅប្តឹងនគត់របាលប៉ុស្តិ៍ទឹកថ្លាវិញ៕ តុង សីហា


ចែករំលែក៖