ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងបាញ់សម្លាប់បងធំជើងកាង ប្រចាំផ្សារនាគមាសស្លាប់ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលអាជីវកនៅផ្សារនាគស្គាល់ និងដាក់រហ័សនាមថា ជាបងធំជើងកាង ប្រចាំផ្សារនាគមាស ត្រូវបានជនមិនស្គាល់មុខ បាញ់ប្រហារចំនួន៤គ្រាប់ដេកស្លាប់ក្នុងថ្លុកឈាម។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលពីជាងម៉ោងជាង៥ព្រឹកថ្ងៃ ទី២៣ខែកញ្ញាឆ្នាំ២០១៨ នៅចំណុចមុខតូបលេខA6 ផ្សារនាគមាស ផ្លូវ២៣៤ ស្ថិតក្នុង សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីអ្នកស្គាល់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធី ធូ អាយុ២៨ ឆ្នាំមុខរបបកម្មករ មានស្រុកកំណើរនៅភូមិគោកដណ្តែក ឃុំ គោកសណ្ដែក ស្រុកស្អាងខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីក្រុមកម្មកអួសរទេះនៅកន្លែងកើតហេតុ ( ផ្សារនាគមាស ) បានប្រាប់ឲ្យដឹកថា មុន ពេលកើតហេតុ គេឃើញជនរងគ្រោះអង្គុយលើកៅអី មុខតូបលេខA6 ផ្សារនាគមាសដែលជាចំណុចកើត ហេតុ តែមិនដឹងជាមានរឿងអ្វីនោះទេ ស្រាប់តែមាន បុរសម្នាក់ដែលជាជនសង្ស័យបានមកក្បែរ ហើយដកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកបាញ់ចំនួន៤គ្រាប់ចំ បុរសរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅន្លែង កើតហេតុ ។ ក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះរួចឃាតរត់គេចខ្លួនបាត់ស្រមោល ។ ប្រភពបានបន្តថា នៅមុនពេលកើតហេតុ១ថ្ងៃ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលផ្សារដើម(គ)ចាប់យកទៅធ្វើកំណត់ហេតុប្រគល់ឲ្យខាងសង្គមកិច្ច យកទៅអប់រំកែប្រែ បន្ទាប់ពីរជនរងគ្រោះបែកថ្នាំហើយទៅអុកឡុកនៅផ្ទះប្រជាពលរដ្ឋ តែមិនដឹងជាយ៉ាងមិចទេស្រាប់តែជនរងគ្រោះបានចេញមកវិញដូច្នេះ។ ចំណែកសមត្ថកិច្ចវិញមិនទាន់ដឹងច្បាស់ ថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេជុំវិញករណីបាញ់សម្លាប់នេះដោយបានបញ្ជាក់ថាកំពុងស្រាវជ្រាវបន្ត ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះរៀបចំដឹកសពជនរងគ្រោះមកវត្តស្ទឹងមានជ័យដើម្បីធ្វើកំណត់ហេតុនិងកោសល្យវិច្ឆ័យ កំណត់មុខសញ្ញា ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ជ្រោយពេជ្រ


ចែករំលែក៖