ព័ត៌មានទាន់ហេតុការណ៍៖

ខ្មែរឥស្លាមក្នុងឃុំជីរោរ៍ទី១ស្រុក_ខេត្តត្បូងឃ្មំុងាកមកចិញ្ចឹមសត្វពពែដើម្បីធ្វើជាមុខរបរចញ្ជឹមជីវិតបន្ទាប់មុខរបរនេសាទមានការធ្លាក់ចុះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ដោយសារសត្វពពែ គឺប្រភេទសត្វដែលងាយស្រួលក្នុងការចិញ្ចឹម ងាយថែទាំ ហើយធន់និងជំងឺ ចំណីអាហារ គឺស៊ីមិនរើសមុខ ចំណែកការអោយផល ក៏សមរម្យអាចទប់នឹងការចំណាយទូទៅនៅក្នុងគ្រូសារបាន និងសល់ប្រាក់មួយចំនួនផងនោះ ទើបប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិព្រែកតូច និងភូមិបឹងទន្សោងនាំគ្នាងាក មកប្រកបរបរចិញ្ចឹមសត្វពពែដើម្បីជាចំណូលបន្ថែមសម្រាប់គ្រូសារ។

បើតាមអ្នកភូមិដែលចិញ្ចឹមសត្វពពែនៅទីនោះបានអោយដឹងថា ភាគច្រើនពីមុនពូកគាត់ប្រកបរបររកត្រី តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះទិន្នផលត្រីធ្លាក់ចុះទើបពូកគាត់នាំគ្នាមកចិញ្ចឹមសត្វពពែ វិញ ដោយពួកគាត់ថា សត្វពពែគឺជាសត្វដែលមានទីផ្សារងាយចិញ្ចឹមងាយ លក់ហើយវាមានតម្លៃថ្លៃគួរសម និងអោយផលជាកូនរហូតទៅដល់ពីរដងក្នុងមួយឆ្នាំ ដោយកូនម្ដងគឺចាប់ពីពីក្បាលឡើងទៅមិនដូចសត្វគោក្របីទេ។

ប្រជាពលរដ្ឋជាខ្មែរឥស្លាមម្នាក់ ឈ្មោះ សាក ស៊េន ដែលជាអ្នកចិញ្ចឹមសត្វពពែនៅក្នុងភូមិបឹងទន្សោង ឃុំជីរោរ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអោយដឹងដែរថាគាត់ចិញ្ចឹមពពែមួយឆ្នាំមកនេះជីវភាពរបស់គាត់បានធូរស្រាលបានច្រើនបើប្រៀបធៀបទៅនឹងពេលមុនដែលប្រកបរបររកត្រី ។

លោកពូបានបន្តឲ្យដឹងទៀតថា ពពែជាសត្វដែលសំបូរទីផ្សារណាស់ ព្រោះជាទូទៅមានអ្នកមកទទួលទិញជាហូរហែរដែលមកពីគ្រប់ទឹសទី ជាពិសេសនៅក្នុងពីធីស្រាយបួសរបស់ បងប្អូនខ្មែរឥស្លាមតែម្ដងដោយគេទទួលទិញទាំងអស់ ដោយគាត់ពន្យល់ថាក្នុងពិធីស្រាយបួសនេះ គឺក្រុមគ្រួសារដែលមានកូនបួសត្រូវកាប់ពពែចំនួន២ក្នុងកូនប្រុសម្នាក់ រីឯកូនស្រីត្រូវកាប់ពពែចំនួនមួយដើម្បីសុំសេចក្ដីសុខ ហេតុដូចនេះហើយទើបពពែរបស់ពូកគាត់មិនពិបាករកទីផ្សារនោះទេព្រោះគេទទួលទិញទាំងអស់ដោយមួយក្បាល់គឺតម្លៃចាប់ពី ៩០$ ដល់ ១៥០$ ទៅតាមទំហំតូចឬធំ៕ វណ្ណះ

IMG_7560 IMG_7561 IMG_7562 IMG_7563


ចែករំលែក៖