ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់លាយផ្គររន្ទះបាញ់ស្លាប់ម្នាក់ និង គោងាប់១ក្បាល រលំលំនៅឋានអស់ច្រើនខ្នង

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០ នាទីមានករណីខ្យល់កន្ត្រាក់់និងរន្ទះបាញ់ដែលបណ្តាលឲ្យដួលរលំផ្ទះនិងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វ។

ខ្យល់កន្ត្រាក់់នេះបានប៉ះពាល់និងគ្របដណ្តប់មកលេីក្រុងសៀមរាប និង៤ស្រុក ទៀតរបស់ខេត្តសៀមរាបមាន ស្រុកសូទ្រ និគម ស្រុកជីក្រែង ស្រុកវ៉ារិន និងស្រុក បន្ទាយស្រី ។ ក្នុងនោះក្រុងសៀមរាប មាន រន្ទះបាញ់មួយករណីបណ្តាឲ្យស្លាប់មនុស្សម្នាក់និងគេា១ក្បាល ។

ឯនៅស្រុកជីក្រែងរន្ទះបាញ់បណ្តាឲ្យ រងរបួសប្រជាពលរដ្ឋម្នាក់ឈ្មោះទឹម ថាវ ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិអូរខ្លុង ឃុំ ពង្រក្រេាម ស្រុកជីក្រែង ខេត្តសៀមរាប ក្រោយមកបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ។

ចំណែកឯនៅស្រុកសូទ្រនិគមន៍​ឯណេះ វិញខ្យល់កន្ត្រាក់់ធ្វេីឲ្យរលំផ្ទះប្រជាពលរដ្ឋ៥ខ្នងនិងរបួសមនុស្សចំនួន៣នាក់មាន ឈ្មោះ ១-ឌុច ហុីង ភេទស្រី អាយុ៧០ឆ្នាំ ២-ចាន់ ឆុន ភេទប្រុស អាយុ៤ឆ្នាំ , ៣- ចាន់ សុឡីនភេទប្រុស អាយុ៧ឆ្នាំ ។

ស្រុកវ៉ារិនរន្ទះបាញ់បណ្តាលឲ្យងាប់គេាចំនួន១០ក្បាលករណីនេះកើតឡើងនៅវេលាម៉េាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០១៧នៅព្រៃខាងត្បូងភូមិគេាកកណ្តាល ឃុំល្វាក្រាំង ស្រុក វ៉ារិន ខេត្តសៀមរាប។

សត្វគោទាំងនេះមានម្ចាស់ឈ្មោះ ១- សឿម សែន ចំនួន១ក្បាល , ២-មួង ម៉ាប់ ចំនួន៤ក្បាល ,៣-ឈិញ ហឿន ចំនួន១ ក្បាល ,៤-ហែម រាជចំនួន១ក្បាល, ៥-លី ឡៃចំនួន១ក្បាល ,៦-ពិនកែម ចំនួន១ ក្បាល ,៧-វេងវៀតចំនួន១ក្បាល ។

សូមបញ្ជក់ផងដែលថាសត្វទាំងនេះពុំបានចងឬដាក់ក្រេាលទេពោលគឺម្ចាស់លែង ឲ្យដេីរសុីជាហ្វូង ។

នៅស្រុកបន្ទាយស្រីរន្ទះបាញ់បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ដែលមានឈ្មោះ គយ ដានី ហៅអ៊ុល អាយុ៣២ឆ្នាំ ជាស្ត្រី មេម៉ាយកូន ២ រស់នៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។

ហេតុខាងលើកើតឡើងដោយសារជនរងគ្រោះបានដើរទៅឆ្លុះកង្កែបហើយត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែតែម្ដង។

បច្ចុប្បន្នសពស្រ្តីរងគ្រេាះត្រូវបានក្រុមគ្រួសារសពធ្វេីបុណ្យនៅភូមិឃុំខាងលេីទៅតាមប្រពៃណី ៕ សហការី


ចែករំលែក៖