ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងបាត់! ញ៉េស្រីមិនបានអាម៉េកាំភ្លើងបាញ់ផាំង ចុងក្រោយសល់ដង្ហើមចង្រិត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសចំជើងខាងឆ្វេង ខណៈមានជនសង្ស័យ២នាក់បានជិះម៉ូតូMSXមួយគ្រឿង មិនចាំស្លាកលេខបានមកអង្គុយញាំអីនៅមុខសួនច្បារសម្តេចសង្ឈជួនណាត ហើយមួយសន្ទុះក្រោយមក ក៏បានទៅញ៉ែប៉ប្រែនារីម្នាក់មិនបានសម្រេច ហើយទាស់ពាក្យសំដីគ្នាជាមួយនារីខាងលើ រួចជនសង្ស័យដកកាំភ្លើងអាម៉េបាញ់តែម្តង តែទីបំផុតខ្មាន់កាំភ្លើងម្នាក់ត្រូវទ្រមខ្លួនសល់តែដង្ហើមចង្រិត ។

ហេតុការណ៌នេះបង្កភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសួនច្បារសម្តេចសង្ឈជួនណាតតាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

នារីរងគ្រោះ មានឈ្មោះ គីម សុជាតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមានឈ្មោះ ឡុង សម្បត្តិ អាយុ៣០ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ២៨ ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីពីកន្លែងកើតហេតុបាន ប្រាប់សារព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកMSXមួយគ្រឿងមិនចាំស្លាកលេខ បានមកអង្គុយញាំអីនៅមុខសួនច្បារខាងលើ ស្រាប់តែជនសង្ស័យម្នាក់បំណងចង់ញ៉ែញ៉ងជាមួយនារីជាជនរងគ្រោះនោះ តែក៏ទាស់ពាក្យសំដីគ្នាស្រាប់តែដកកាំភ្លើងខ្លីម៉ាកK៥៩មួយដើមមកអាម៉េបាញ់ចំជើងឆ្វេងនារីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ឃើញដូច្នេះក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

ខណៈពេលនោះជនសង្ស័យដែល ជាអ្នកបាញ់នោះក្រឡេកទៅមិនឃើញគ្នាគេ ក៏រត់សំដៅទៅជិតដល់ស្ពាននាគភ្លោះក៏ឃើញបុរស ម្នាក់កំពុងឈប់អង្គុយលើម៉ូតូបំណងចង់បាញ់ប្លន់យកម៉ូតូជិះរត់គេចខ្លួនតែកាំភ្លើងអាក់ស្ដង់ បាញ់មិនចេញក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយយ៉ាងចាស់ដៃសល់ដង្ហើមចង្រិតរួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមន ។

ក្រោយពេលកើតហេតុសម្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យនោះទៅពេទ្យដើម្បីព្យាបាលហើយសាកសួរដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស រស្មី

នារីរងគ្រោះ


ចែករំលែក៖