ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន ជាង១ម៉ោងសម្រេច៣ដង៖ កំលោះចាស់ អាយុ៥១ឆ្នាំចាប់រំលោភក្មេងស្រីវ័យ១៤ឆ្នាំ

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសជាប់សង្ស័យ និងជាកំលោះចាស់វ័យ៥១ឆ្នាំម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃទី១១ ខែមករា ដោយជាប់សង្ស័យលើករណីរំលោភសេពសន្ថវៈ លើក្មេងស្រីក្នុងវ័យអនីតិជនអាយុ១៤ឆ្នាំម្នាក់បានសម្រេចរហូតដល់ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង។

នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យដឹងថា ជនជាប់សង្ស័យរូបនេះ ឈ្មោះស៊ុំ ឡឹម អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស៊ីឈ្មួលដកដំឡូង នៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងមានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកស្រីវរៈសេនីយ៍ត្រីនៅរតនាស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឱ្យដឹងថា ជនជាប់សង្ស័យឈ្មោះស៊ុំ ឡឹម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលចុះចាប់ឃាត់ខ្លួន បានភ្លាមៗកាលពីថ្ងៃទីទី៨ ខែមករា ក្រោយពីទទួលបានពាល្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ។

ក្នុងរបាយការនគរបាលបានឱ្យដឹងថា ជនចាប់សង្ស័យ និងគ្រួសារក្មេងស្រីរងគ្រោះជាអ្នកក្បែរខាងនិងគ្នា ហើយផ្ទះជីដូនក្មេងស្រីរងគ្រោះមានលក់គ្រឿងទេស ។ នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី៨ ខែមករា ជនសង្ស័យបាន ដើរមកទិញស្រាសរ២លីត្រ យកទៅផឹកនៅរោងកម្មករ លុះមួយសន្ទុះក្រោយមក ជនល្មើសបានហៅក្មេងស្រីរងគ្រោះ ឱ្យយកស្រាបៀរចំនួន៣កំប៉ុង ទៅឱ្យរូបគេនៅរោងកម្មករ ។ ខណៈដែលក្មេងស្រីរងគ្រោះដើរយកស្រាបៀរទៅឱ្យជននេះដល់រោង ជនជាប់សង្ស័យ ក៏បានចាប់ក្មេងស្រីរងគ្រោះ ធ្វើសកម្មភាពរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីរងគ្រោះស្រែកហៅ ។

របាយការណ៍ដដែលបញ្ជាក់ថា ក្រោយមក ជននេះបានហៅក្មេងស្រីរងគ្រោះម្តងទៀត ឱ្យយកស្រាបៀរមកឱ្យ ជនជាប់សង្ស័យនៅរោងដដែល ពេលក្មេងស្រីរងគ្រោះទៅដល់ជននេះ បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។ ក្រោយពីធ្វើសកម្មភាពជននេះ បានគំរាមក្មេងស្រីរងគ្រោះ និងសម្លាប់ចោលមួយពូជ បើសិនជាយករឿងនេះ ប្រាប់ឱ្យគេដឹង។

យោងតាមចម្លើយសារភាព របស់ជនជាប់សង្ស័យបានប្រាប់នគរបាលថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានសម្រេចរហូតដល់ទៅ៣ដង ពិតប្រាកដមែន ៕កោះទ្រុង

img_3547 img_3548 img_3555


ចែករំលែក៖