ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិបដាក់ត្រចៀក ៖ នគរបាលស្រុកអង្គរបុរីលែងសៀកជាមួយលោកស្នងការខេត្ត

ចែករំលែក៖

នៅគ្រាដែលរាជរដ្ឋាភិបាលបញ្ជាឲ្យបិទទាំងស្រុងចំពោះសង្វៀនជល់មាន់គ្រប់ ទីកន្លែងទូទាំងប្រទេសនោះនៅស្រុកអង្គរបុរីខេត្តតាកែវសង្វៀនជល់មាន់២កន្លែងបាន ឆ្មក់បើកជារៀងរាល់ថ្ងៃ ដែលមានមន្ត្រីនគរបាលថ្នាក់ស្រុកជាអ្នកសម្របសម្រួល ។ រីឯ មន្ត្រីនគរបាលខេត្ត ពោលគឺលោកស្នងការខេត្តត្រូវបានពួកមន្ត្រីថ្នាក់ស្រុកព្យាយាម បិទបាំង ឬថាគ្មានបញ្ហាសង្វៀនជល់មាន់នោះទេ ។ និយាយឲ្យខ្លីគឺអធិការស្រុកអង្គរ បុរីស៊ីដាច់ស្នងការខេត្តរឿងសង្វៀនជល់មាន់នេះ ។

ប្រភពរាយការណ៍ថា សង្វៀនជល់មាន់ស្ថិតនៅភូមិទួលសាំង ឃុំ-ស្រុកអង្គរបុរី បានបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដែលមួយថ្ងៃយ៉ាងហោចណាស់មានមាន់១៥គូ ហើយមួយគូៗចាក់ភ្នាល់យ៉ាងហោចណាស់៣០០ដុល្លារ ។ ថៅកែសង្្វៀនជល់មាន់ ឈ្មោះ ថន បានយកមន្ត្រីនគរបាលថ្នាក់ស្រុកមកជួយការពារ និងកាងទីតាំងល្បែង ស៊ីសងរបស់ខ្លួន និងជួយលាក់បាំងមិនឲ្យថ្នាក់ដឹកនាំខេត្តបានដឹង ។ រីឯការជល់មាន់ ទៀតសោត ក៏មិនហ៊ានបើកចំហរប៉ុន្មានដែរ ព្រោះរឿងសង្វៀនជល់មាន់នេះមានច្រើន លើកច្រើនសាមកហើយ រហូតដល់មានប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាលទៀតផង ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្រុកអង្គរបុរីកំពុងរស់នៅក្នុងសេចក្តីព្រួយបារម្ភអំពីបញ្ហា អសន្តិសុខដែលបង្កឡើងដោយសង្វៀនជល់មាន់នេះ ។ អភិបាលខេត្តតាកែវមិនដែល ខ្វល់អំពីសុខទុក្ខពលរដ្ឋនោះឡើយ ។ បទល្មើសផ្សេងៗកើតឡើងព្រោងព្រាត នៅក្នុង ភូមិសាស្រ្តខេត្តតាកែវ លោកមិនដែលដោះស្រាយឲ្យប្រជាពលរដ្ឋបានកក់ក្តៅនោះទេ។ នៅលើផ្ទៃទឹកបញ្ហាបទល្មើសនេសាទ នៅលើដែនគោកបញ្ហាដែលលោកកំពុង បក់ផ្សែងរឿងកញ្ឆានៅស្រុកគិរីវង់ និងបញ្ហាអសន្តិសុខកើតមានគ្រប់ច្រកល្ហកក្នុង ខេត្ត។ ឥឡូវនេះមន្ត្រីថ្នាក់ក្រោមកំពុងបិទបាំងរឿងវង់ល្បែងជល់មាន់នោះទៀត ៕

 


ចែករំលែក៖