ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្លិបស្នូកឃ័រនិងបាល់ទះ J&T លួចបង្កប់ល្បែងច្រើនប្រភេទ

ចែករំលែក៖

ប្រជាពលរដ្ឋបានលួចបង្ហើបថា ល្បែងស្ទើរគ្រប់ប្រភេទដុះស្លែយ៉ាងធំមួយកំពុង ទាក់ទាញអតិថិជនយ៉ាងពពាក់ពពូនចូលទៅលេងដោយសេរីយ៉ាងសប្បាយ និងលេងជារៀងរាល់យប់ថ្ងៃដែលមានទីតាំងក្នុងក្លិបស្នូកឃ័រ និងកីឡាបាល់ទះ J&T ស្ថិតនៅខាងជើងរង្វង់មូលកាំកូស៊ីធីប្រហែល៥០ម៉ែត្រ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពបានបង្ហើបឲ្យដឹងថា ទីតាំងវង់ល្បែងនេះបើយើងក្រឡេកមើលពីចម្ងាយ វាគ្រាន់តែជាក្លិបតារាងវាយបាល់ទះប្រភេទកីឡាមួយប៉ុណ្ណោះប៉ុន្តែធាតុពិតនៅខាង ក្នុងវិញមានបង្កប់លួចលាក់បើកលេងល្បែងភ្នាល់ដ៏ធំជាច្រើនប្រភេទដូចជា ល្បែង បៀគ្រប់ប្រភេទ អាប៉ោង និងល្បែងហ្គេមបាញ់ត្រីទៀតផងដោយមានកូនមន្ត្រីធំៗជា អ្នកកាងបង្កប់ឲ្យបើកល្បែងទាំងនេះ ។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា កន្លងមកអ្នកកាងវង់ល្បែងដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមន្ត្រីនគរបាល ហើយក៏ជាកូនរបស់មន្ត្រីថ្នាក់ធំម្នាក់ធ្លាប់បានអះអាងថា គ្មានសមត្ថកិច្ច កងកម្លាំងមកពីណាហ៊ានមកក្បែរឬបង្ក្រាបឡើយ។ បើទោះបីជាក្នុងអំឡុងពេលមួយរយៈខ្លីមុននេះទីតាំងល្បែងនេះត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវធ្លាប់បានលបឆ្មក់ទៅបង្ក្រាប១លើកទៅ២លើករួចមកហើយក៏ដោយ ៕

 


ចែករំលែក៖