ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ខណៈនេះរកឃើញកន្លែងពុករលួយទាក់ទងនឹងរថយន្តដឹកដីខ្សាច់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីក្រុមប្រកបរបរដឹកជញ្ជូនដីខ្សាច់លក់ចេញពីខេត្តពោធិ៍សាត់បានរៀបរាប់ថា សព្វថ្ងៃពួកគាត់កំពុងរងគំនាបយ៉ាងខ្លាំងពាក់ព័ន្ធនឹងការដឹកជញ្ជូនដីខ្សាច់លក់ ដោយឆ្លងកាត់ស្ថានីយ ថ្លឹងរថយន្ត មិនមានភាពយុត្តិធម៌ ។

ប្រភពរាយការណ៍នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ជាក់ស្តែងមានមនុស្សមួយក្រុម បានឈរជើងនៅម្តុំឧកញ៉ាឃ្លាំងមឿង ស្ថិតក្នុងភូមិស្វាយអាត សង្កាត់ស្វាយអាត ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រុមនេះបានឈរជើងដើម្បីលក់លេខរៀង និងប្រមូលលុយពីរថយន្តដឹកខ្សាច់ ដោយលេខ ១រៀងមួយសន្លឹកគេតម្លៃ ១០ម៉ឺនរៀលនៅពេលរថយន្តបើកចូលទៅ លុះរថយន្តដឹកខ្សាច់ត្រឡប់មកវិញ ត្រូវបង់លុយបន្ថែមពីលើ៥ម៉ឺនរៀលទៀត ដោយមិនបាច់ចូលស្ថានីយថ្លឹងរថយន្តឡើយ គ្រាន់តែវាយភ្លើងស៊ីញ៉ូទៅ គឺបើកឆ្លងទៅបានយ៉ាងរលូន។

ប្រភពជាក់ស្ដែងបន្តទៀតថា កាលវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មន្រ្តីស្ថានីយផ្លឹងរថយន្តធ្វើការត្រួតពិនិត្យរថយន្ត បានឃាត់រថយន្តចំនួន ៤គ្រឿង ដែលគេអះអាងថា រថយន្តទាំងនេះផ្ទុកលើសទម្ងន់រហូតដល់ជាង២០តោនឯណោះឆ្លងកាត់ជញ្ជីងថ្លឹង។ ប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់ពុំបានឃើញជញ្ជីងថ្លឹងរថយន្តនោះលោតលេខនោះឡើយ ។

ពួកគាត់ទាមទារថ្លឹងសារជាថ្មី ប៉ុន្តែខាងមន្ត្រីជញ្ជីងថ្លឹងរថយន្តមិនព្រម ដោយតម្រូវឲ្យបង់ផាកពិន័យចំនួន៦លានរៀលក្នុងរថយន្ត១គ្រឿង ដូច្នេះបើទោះបីជាពួកគាត់សុំបន្ធូរបន្ថយតម្លៃ ក៏ខាងមន្ត្រីថ្លឹងរថយន្តមិនព្រមនោះដែរ ។

ប៉ុន្តែដោយឡែកករណី ដែលរថយន្តផ្សេងៗ ផ្ទុកលើសពីរថយន្តពួកគាត់ ហើយគេបានទិញលេខរៀង និងបានបង់លុយបន្ថែមតាមកំណត់ ដូចបានរៀបរាប់ខាងលើ គឺគេមិនបានចូលទៅស្ថានីយថ្លឹងរថយន្តទេ គឺគ្រាន់តែវាយភ្លើងហ្វាជាសញ្ញាគឺបើកទៅបានយ៉ាងរលូន ៕


ចែករំលែក៖