ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ គយចល័តនៅខេត្តឧត្តរមានជ័យឈ្មោះ ខាន់ ផល្លា ត្រូវឈ្មួញចោទថា ប្រើអំណាចប្រមូលលុយហួសហេតុ

ចែករំលែក៖

លោក ខាន់ ផល្លា មន្ត្រីគយចល័តនៅខេត្តឧត្តរមានជ័យត្រូវបានក្រុមឈ្មួញរិះ គន់ថា កំពុងប្រើអំណាចរដើម្បីប្រមូលលុយពុំមានញញើតច្បាប់ ឬអាជ្ញាធរខេត្តឧត្តរមានជ័យអ្វីទាំងអស់។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយឈ្មោះ ខាន់ ផល្លា ដែល គេដឹងថា មានខ្នងធំកំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រមូលលុយពីឈ្មួញតាមអំពើចិត្ត ។

ឈ្មួញនៅខេត្តឧត្តរមានជ័យបានបង្ហើបថាចាប់តាំងពីលោក ខាន់ ផល្លា បានទៅ ឈរជើងនៅខេត្តឧត្តរមានជ័យរួចមកបទល្មើសសេដ្ឋកិច្ចមានការកើនឡើងយ៉ាង គំហុក។ ប្រភពដដែលបានបញ្ជាក់ថា លោក ខាន់ ផល្លា បានបើកដៃឲ្យក្រុមឈ្មួញពុករលួយមួយចំនួនដែលត្រូវរ៉ូវជាមួយបក្ខពួកលោក ខាន់ ផល្លា ដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទមកពីប្រទេសសៀមយ៉ាងអនាធិបតេយ្យដែលមានទាំងសាំងគេចពន្ធផងដែរ។

មន្រ្តីគយមួយរូបបម្រើការងារនៅសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យបាន បង្ហើបថា ការបង់ពន្ធចូលរដ្ឋពីសំណាក់ក្រុមឈ្មួញខិលខូចមិនគ្រប់នោះទេ ព្រោះមានការឃុបឃិតគ្នារវាងមន្រ្តីគយពុករលួយ និងឈ្មួញដោយបង់ពន្ធតែមួយចំនួនតូច ប៉ុណ្ណោះ។ ចំណែកសល់មួយចំនួនទៀតមន្ត្រីគយយកដាក់ហោប៉ៅជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយឈ្មួញក៏ងាយស្រួលប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចដែរ ៕

 


ចែករំលែក៖