ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ធ្នួសនិងរបាំងព្រួលនៅក្នុងអតីតឡូត៍លេខ៧ស្រុកកោះធំ កំពុងដំណើរការ

ចែករំលែក៖

ធ្នួស និងរបាំងព្រួលកំពុងដំណើរការល្មើសច្បាប់នៅក្នុងអតីតឡូត៍លេខ៧ ស្ថិតក្នុង ឃុំលើកដែក ស្រុកកោះធំ ។ សកម្មភាពទាំងនេះគឺល្មើសច្បាប់ទាំងស្រុង ។​ យ៉ាង ណាក៏ដោយ ឈ្មួញអាចប្រព្រឹត្តល្មើសដោយសារតែការឃុបឃិតគ្នាជាមួយសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល ពោលគឺនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ។ សកម្មភាព ទាំងនេះ បានធ្វើឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់ពលរដ្ឋក្នុងមូលដ្ឋាន ពីព្រោះតែ ផលប្រយោជន៍ដែលបានមកពីផលនេសាទនៅក្នុងអតីតឡូត៍នេសាទលេខ៧ គឺបាន តែទៅលើពួកឈ្មួញ និងមន្ត្រីជលផល ។

គេរាយការណ៍ថា អតីតឡូត៍លេខ៧ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានឃុបឃិតគ្នា រវាងឈ្មួញដែលជាអ្នកគ្រប់គ្រងបទល្មើសឈ្មោះ ខាំ ធឿន និង លោក វិុត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ។ តាមច្បាប់សហគមន៍ គេ បង្កើតបានតែនៅតំបន់អតីតឡូត៍លេខ៩ ,១០ និង ១១ ។ ដោយឡែកនៅអតីតឡូត៍ លេខ៧មិនមានការបង្កើតសហគមន៍នោះទេ ។ ដូច្នេះបទល្មើសដែលបានបង្កើតឡើង ក្រោមលេសសហគមន៍គឺដោយសារតែការឃុបឃិតរបស់ឈ្មួញឈ្មោះ ខាំ ធឿន និង នាយខុំណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ។

បទល្មើសជលផលនៅអតីតឡូត៍លេខ៧ ក្រោមការចាត់ចែងរបស់លោក ខាំ ធឿន កំពុងរងនូវការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាខ្លាំង ដែលប្រជាពលរដ្ឋទទូចឲ្យ អាជ្ញាធរស្រុកកោះធំ និងថ្នាក់ដឹកនាំខេត្តកណ្តាល ពិនិត្យករណីនេះឡើងវិញ ។ ពីព្រោះ ថាបទល្មើសបានកើតឡើងយ៉ាងគគ្រឹកគ្រេង ប៉ុន្តែពលរដ្ឋនេសាទលក្ខណៈគ្រួសារត្រូវ បានក្រុមមន្ត្រីជលផលបង្ក្រាបយ៉ាងព្រៃផ្សៃ ។ រីឯបទល្មើសជាក់ស្តែងនៅអតីតឡូត៍ លេខ៧ មិនត្រូវបានពួកមន្ត្រីជលផលយកភ្នែកមើលនោះឡើយ ៕


ចែករំលែក៖