ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលលេខ៨ និងជាមេកុងត្រូលជជុះ

ចែករំលែក៖

ប្រជាពលរដ្ឋនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលពួកគាត់បានប្រទះឃើញកងកម្លាំងយោធាពាក់ឯកសណ្ឋានរូបសេះហោះតំណាងឲ្យកងពលលេខ៨ប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់មួយដើមចេញស្ទាក់ឃាត់រថយន្ដគ្រប់ប្រភេទយ៉ាងអនាធិបតេយ្យ ។

ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ រូប គាត់មានការភិតភ័យស្ទើរលស់ព្រលឹងនៅពេលដែលមានមន្រ្ដីយោធាម្នាក់បម្រើការនៅអង្គភាពកងពលតូចលេខ៨បានប្រើប្រាស់កាំភ្លើងអាកាស្វាយបត់ចេញមកស្ទាក់ រថយន្ដរបស់គាត់ទាំងកំរោលនឹកស្មានថាជាអំពើចោរកម្ម ឬប៉ុនប៉ងមនុស្សឃាត និង រឿងហេតុផ្សេងៗទៀតបានកើតឡើងមកលើរូបគាត់ ពីព្រោះគាត់មិនដែលឃើញ និងជួបហេតុការណ៍ពីសកម្មភាពបែបនេះកន្លងមកឡើយ ។

សព្វថ្ងៃនេះប្រជាពលរដ្ឋនៅស្រុកអន្លង់វែងកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងនៅពេលលោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចលេខ៨បានដាក់ពង្រាយកង កម្លាំងដាក់ប៉ុស្ដិ៍ដេកយាមនៅតាមភូមិដាច់ស្រយាលត្រួតពិនិត្យរថយន្ដដោយមិនបានជូនដំណឹងឲ្យពួកគាត់បានដឹងទុកជាមុនស្រាប់តែចេញមកកាន់កាំភ្លើងច្រូងច្រាងពេញផ្លូវតែម្ដង ៕


ចែករំលែក៖