ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ពុករលួយ

ចែករំលែក៖

ប្រភពព័ត៌មានពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរាយការណ៍ថា ជាង២ឆ្នាំនេះ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានប្រព្រឹត្តអំពើពុករលួយបាត់បង់ថវិកាជាតិជាង៤០០លានរៀល។ ប្រភពដដែលបានបញ្ជាក់ថា លោក ជូ កុល្លា ត្រូវគេដឹងថាបានអាងអំណាចឪពុកក្មេករបស់ខ្លួនជាឧត្តមសេនីយ៍នៅក្រសួងការពារជាតិ បានបំពេញការងារខុសប្រក្រតីបាត់បង់ថវិកាជាតិច្រើនរយលានរៀល ហើយក៏មិនបានសហការការងារល្អជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពង់ធំឡើយ។

ប្រភពដដែលបានបញ្ជាក់ថា ដោយអាងអំណាចឪពុកក្មេករបស់ខ្លួននោះហើយទើប លោក ជូ កុល្លា បានធ្វើឲ្យមន្រ្តីនៅក្នុងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ មានការថ្នាំងថ្នាក់ចិត្តជាខ្លាំងនៅក្នុងប្រព័ន្ធការងាររបស់ខេត្តកំពង់ធំ។

មន្រ្តីរាជការបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបង្ហើបថា តាំងពីលោក ជូ កុល្លា ចូលមកបំពេញការងារជាងពីរឆ្នាំមកនេះសកម្មភាពការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ អសកម្មជាខ្លាំង ពោលគឺមិនបានធ្វើការអភិវឌ្ឍឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ភាពអសកម្មនេះបានធ្វើឲ្យគេសង្ស័យថា លោក ជូ កុល្លា និងបក្ខពួកបានធ្វើឲ្យបាត់បង់ថវិកាជាតិជាង៤០០លានរៀល។

ប្រភពព័ត៌មានពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានស្នើដល់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យស្រាវជ្រាវពីភាពមិនប្រក្រតីជុំវិញការងារបស់លោក ជូ កុល្លា ដោយកុំជឿលើរបាយការណ៍ភូតកុហក ៕

dwe


ចែករំលែក៖