ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពតព្រមព្រៀងគ្នាជាឯកច្ឆន្ទដោយកូនមេឃុំព្រែកក្រឹះបើកបនល្បែង

ចែករំលែក៖

ខេត្តកំពត៖ សង្វៀនជល់មាន់នៅស្រុកកំពង់ត្រាច ជិតព្រំដែនតន់ហន់ លេងបានដោយមានការបើកដៃពីសំណាក់លោកអ៊ុំ ស៊ីណាត ជាប្រធានក្រុមប្រឹក្សាស្រុកព្រមទាំងមន្ត្រីប្រដាប់អាវុធជាន់ខ្ពស់ ក្នុងខេត្តចាំយកលុយជាប្រចាំខែទៀតផង ។ ម្ចាស់សង្វៀននេះ ត្រូវបានស្គាល់ឈ្មោះចូច ត្រូវជាកូនលោកមេឃុំព្រែកក្រឹះតែម្តង ។

គេនៅចាំបានថាកាលពីពេលកន្លងទៅថ្មីៗនេះសម្តេចក្រឡាហោមសខេងបានដាក់វិធានការអោយគ្រប់តាមបណ្តាខេត្តអោយបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទដើម្បីគោលការណ៍ភូមិឃុំសុវត្ថិភាពនិងទប់ស្កាត់មិនអោយមានអំពើលួចឆក់ប្លន់កើតមានទៅលើប្រជាពលរដ្ឋស្លូតត្រង់នោះជាដាច់ខាត។

ក្នុងនោះខេត្តមួយចំនួនបានបញ្ចេញស្នាដៃបង្ក្រាបអោយថ្នាក់លើបានឃើញក្រោយចេញវិធានការបង្ក្រាបភ្លាម ។ ដោយឡែកខាងខេត្តកំពតគេនៅមិនទាន់ឃើញលោកស្នងការចាត់វិធានការបង្ក្រាបនៅឡើយទេ។ មហាជនរង់ចាំមើលថា តើដល់ពេលណា ទើបលោកស្នងការបង្ក្រាបសង្វៀនល្បែងរបស់កូនលោកមេឃុំព្រែកក្រឹះ? ឬមួយទុកគ្រាន់ចិញ្ចឹមកូនចៅ? មិនធម្មតាទេ បើតាមមេការនៅវង់ល្បែងមួយនេះបានរអ៊ូថាមួយខែៗបង់អោយថ្នាក់លើខេត្តអស់រាប់ម៉ឺនដុល្លារ បើមិនបង់បើកលេងមិនកើតឬក៏ត្រូវបង្ក្រាបចឹងត្រូវតែបង់។ ចឹងតើបានជាអ្នកចូលចិត្តលេងមាន់ជល់ អាប៉ោង យូគីនាំគ្នាធ្វើដំណើរទៅកាន់ទីនោះដើម្បីលេងល្បែងព្រោះថា វាមានផាសុកភាពមិនភ័យព្រួយរឿងចាប់ចងអ្វីឡើយព្រោះតែម្ចាស់បានសែនអោយថ្នាក់ដឹកនាំខេត្តរួចរាល់អស់ហើយ។

ករណីនេះលោកអ៊ុំ ស៊ីណាត ធ្លាប់បានប្រាប់អ្នកកាសែតថា ខាងម្ចាស់សង្វៀនសុំលេងតែ៣ថ្ងៃពេលបុណ្យភ្ជុំទេ តែរហូតមកដល់ពេលនេះជិតដាច់ឆ្នាំទៅហើយមិនឃើញបិតផ្អាកទេឬមួយលោកសប្បាយចាំយកលុយប្រចាំខែរហូតភ្លេចគិតថាហួសភ្ជុំ់?ពាក់ព័ន្ឋករណីនេះដែរបើតាមមន្ត្រីតុលាការខេត្តកំពតមួយរូបបានបង្ហើបថាសូម្បីលោកព្រះរាជអាជ្ញាក៏តឹងទ្រូងមិនស្ទើដែរព្រោះថាលោកបញ្ជាអោយចាប់តែខាងស្នងការធ្វើព្រងើយ។

ចំណែកលោកអភិបាលខេត្តនៅពេលអ្នកពត៌សួរនាំរឿងបនល្បែងនេះលោកបានត្រឹមថាចាំសួរលោកស្នងការសិនព្រោះលោកធ្លាប់បានប្រាប់អោយបង្ក្រាបដែរតែមិនទាន់ឃើញរាយការណ៍មកនៅឡើយទេ។

មហាជនរិះគន់ថាអោយតែរបៀបនេះតើរំពឹងទៅលើអីទៀតបើសមត្ថកិច្ចមានចំណែកក្នុងបនល្បែងនេះអស់ទៅហើយនោះតើឯណាទៅភូមិឃុំសុវត្ថិភាព?

មហាជនលើកឡើងថាបនល្បែងនេះអាចបិទបានលុះត្រាតែសម្តេចតេជោស្រែកទើបគេបង្ល្រាបបើសម្តេចមិនស្រែកទេគេធ្វើមិនដឹងមិនលឺសំងំចាំយកលុយខែយ៉ាងរំភើយ ៕

 


ចែករំលែក៖