ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ទីតាំងលើកឈើ ស្តុកឈើដ៏ធំនៅស្រុកកែវសីមាសម្រាប់ផ្គត់ផ្គង់ឲ្យឧកញ៉ា ស៊ឹង សំអុល ,តុប វីដា ,ប៉ោសំអឿន កំពុងជ្រួលច្របល់ ភ័យថ្នាក់លើចុះបង្ក្រាប

ចែករំលែក៖

បន្ទាប់ពីបែកការណ៍ថាឧកញ៉ាស៊ឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោសំអឿន ចាត់ចែងឲ្យប្រជាពល រដ្ឋចូលកាប់ឈើ ត្រង់ចំំណុចព្រៃកុងកុង ដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី នឹងត្រូវបាន គេរាយការណ៍មកថា មានរថយន្តបាកុង រថយន្តកែច្នៃ ជាង២០០គ្រឿង ក្បាលត្រាក់ទ័រអូសឈើជាង៤០ គ្រឿង កាឡេថងជាង៥០០គ្រឿង និងរថយន្តយីឌុប រថយន្តកាម៉ាស់ជាច្រើនគ្រឿងទៀតចូលទៅដឹកឈើ មិន ត្រឹមតែខាងបរិស្ថាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីឲ្យរថយន្តទាំងនោះចេញពីក្រុមព្រៃមកវិញបណ្តើរៗ នោះទេ នៅរសៀលនេះផងដែរ ទីតាំងស្តុកឈើ ប្រមូលឈើ សម្រាប់ផ្គត់ផ្គង់ឲ្យឧកញ៉ាទាំង៣រូបខាងលើ នៅ ចំណុចកែងចម្ការចេក ស្ថិតក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីឯណេះវិញ ម្ចាស់ឈើ ចំនួន៣រូបកំពុងជ្រួលច្របល់ និងភ័យស្លន់ស្លោ ដោយសារឈើប្រមូលចេញពីព្រៃយកមកស្តុកទុកនៅចំណុច ខាងលើនេះ មានចំនួនច្រើន និងរថយន្តបាកុងជាច្រើនគ្រឿងទៀត បានលើកឈើរួចរាល់ ប៉ុន្តែមិនហ៊ានដឹក ចេញ ជៀសវាងការចុះបង្ក្រាបពីសមត្ថកិច្ចថ្នាក់លើ ។

ទីតាំងប្រមូលឈើនៅស្រុកកែវសីមានេះ គឺមានឈ្មួញ៣រូបជាអ្នកផ្គត់ផ្គង់ឲ្យឧកញ៉ា ស៊ឹង សំអុល , ឧកញ៉ា តុប វីដា និង ឧកញ៉ា ប៉ោ សំអឿន ដែលពេលនេះមានឈើជាប្រភេទឡាំងៗរាប់រយម៉ែត្រគូប ឡានបាកុង ៥០ទៅ៦០គ្រឿង ។ ក្នុងនោះគឺមានឈ្មួញឈ្មោះ ម៉ុក ,ចេង ស័ក្តិ ជាទាហាន និងឈ្មោះ ចាប កុសល ជា ទាហាន ហើយឈ្មោះនេះផងដែរ ក៏ជាក្រុមដៃជើងរកស៊ីឈើជាមួយនិងលោកស័ក្តិ៥ឈ្មោះ កែវ ចិន្តា ហៅធូ ។ ឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះ បើថ្នាក់សមត្ថកិច្ច អាជ្ញាធរ ជំនាញមូលដ្ឋាន អាចដឹងច្បាស់ពីចំនួនពិត ប្រាកដ និងឡានបាកុងប៉ុន្មានគ្រឿងចូលដឹក ខណៈគេបែងចែកកញ្ចប់ហើយឈ្មួញទាំង៣រូប ក៏មិនព្រួយ បារម្ភពីការចុះបង្ក្រាប ។ អ្វីដែលពួកគេភ័យស្លន់ស្លោ ព្រួយបារម្ភ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នេះ គឺខ្លាចសមត្ថកិច្ចថ្នាក់លើចុះបង្ក្រាប ទន្ទឹមនឹងឈ្មួញទាំង៣រូប ក៏ដូចជាឧកញ៉ាទាំង៣រូបខាងលើ មិន ទាន់មានឱកាសដឹកឈើទាំងនោះយកទៅលាក់ទុកនៅទីតាំងក្រោលគោ ឧញ៉ា គង់ ក្រឹង ស្ថិតក្នុងស្រុកស្នួល ខេយ្តក្រចេះ ជាប់ព្រំដែនវៀតណាមបាននៅឡើយ ។ ដូច្នេះឧកញ៉ាទាំង៣រូប ក៏ដូចជាឈ្មួញ៣រូបនៅក្នុង ស្រុកកែវសីមា កំពុងតែរត់ការប្រសេចប្រសាច បិទបាំង នូវសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ ដែលពួកគេ មានផែនការកាប់បំផ្លាញទ្រង់ទ្រាយធំ ហើយសម្រុកដឹកឲ្យបានច្រើន ប្រើពេលវេលាខ្លី ដើម្បីបំពេញតម្រូវការ ក្រុមហ៊ុនវៀតណាម ចាំទទួលទិញ ប៉ុន្តែបញ្ហានេះ ត្រូវបានបែកធ្លាយពេញខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ទាំងបញ្ហាយកលុយពីឈ្មួញវៀតណាមមករត់ការ ក៏ដូចជាសកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីនេះ ។ គេរំពឹងថា ថ្នាក់លើនឹងចាត់វិធានការស៊ើបអង្កេតតាមដាន ជុំវិញប្រភពព័ត៌មានខាងលើនេះ ដើម្បីស្វែងរក ការណ៍ពិតឈានដល់ការបង្ក្រាប ក្នុងបទល្មើសជាក់ស្តែង សម្រាប់រាត្រីនេះ ឬថ្ងៃស្អែក ៕

ទិដ្ឋភាពឡានចូលទៅដឹកឈើកន្លងទៅ

ទិដ្ឋភាពឡានចូលទៅដឹកឈើកន្លងទៅ

ទិដ្ឋភាពឡានចូលទៅដឹកឈើកន្លងទៅ


ចែករំលែក៖