ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Ashley Young នឹងអវត្តមាន៣ប្រកួតជាមួយនឹងក្រុមបិសាចក្រហម

ចែករំលែក៖

កីឡាករ Ashley Young ខ្សែការពាររបស់ក្លិបបិសាចក្រហមនឹងអវត្តមចំនួន៣ ប្រកួតដោយសារតែជាប់បំរាមពីសំណាក់សហព័ន្ធបាល់ទាត់របស់អង់គ្លេស(FA)។

FAបាន ពិន័យកីឡាករវ័យ៣២ឆ្នាំនេះមិនឲ្យលេងចំនួន៣ប្រកួតពីបទប្រើអំពើហិង្សា ពាក់ព័ន្ធនឹងការឲ្យកែងទៅលើកីឡាករ Dusan Tadic របស់ Southampton ពេលក្រុមទាំង២ប្រកួតស្មើគ្នា០ទល់នឹង០កាលថ្ងៃសោរ៍ ទី៣០ ខែធ្នូ។

ក្នុងពេលប្រកួត អាជ្ញាកណ្ដាល Craig Pawson មិនបានឃើញហេតុការណ៍នោះទេ ប៉ុន្តែ Young បានទទួលយកការពិន័យនេះ ហើយគេនឹងមិនអាចចូលលេងក្នុងជំនួបជាមួយ Everton នៅថ្ងៃចន្ទ ទី១ មករា, ការប្រកួត FA Cup ជាមួយ Derby និង មិនបានប៉ះ Stoke ថែមទៀត ៕ ដេវីត


ចែករំលែក៖