ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ២រូបរបស់ក្លិប Atletico Madrid ដឹកដៃគ្នាទៅលេងនៅចិន

ចែករំលែក៖

កីឡាករ Carrasco និង Nicolas Gaitanរបស់ក្លិបAtletico Madrid នៅក្របខ័ណ្ឌកំពូលរបស់ អេស្ប៉ាញបានសម្រេចចិត្តផ្លាស់ទៅកាន់ក្រុមDalian Yifangរបស់ចិនក្នុងតម្លៃខ្លួន សរុបទាំងពីរនាក់៤៨លានអឺរ៉ូ។

ទោះបីជាផ្លាស់ទៅលេងឲ្យក្លិបចិនដែលទើបតែឡើងមកកាន់ក្របខ័ណ្ឌចិន Super League ក៏ដោយ ក៏ខ្សែបំរើអន្តរជាតិបែលហ្ស៊ិកវ័យ២៤ឆ្នាំCarrasco ដែលមានតម្លៃ៣០លានអឺរ៉ូនៅតែមានក្តីសង្ឃឹមថា អាចជាប់ជម្រើសជាតិទៅលេងពានរង្វាន់ World Cupនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ ខណៈដែលខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកម្នាក់ទៀត Axel Witsel ក៏កំពុងតែលេងឲ្យក្លិបTianjin Quanjianរបស់ចិនដែរ។

ចំណែកខ្សែបម្រើអាហ្សង់ទីនវ័យ៣០ឆ្នាំ Gaitan មានតម្លៃខ្លួន ១៨លានអឺរ៉ូបានមកលេង ឲ្យក្រុមAtleticoកាលពីឆ្នាំ២០១៦ តែហាក់បីដូជាមិនសូវជាប់ជម្រើសដំបូងឡើយក្រោម ការដឹកនាំរបស់លោកDiego Simeone។

បច្ចុប្បន្នមានកីឡាករលំដាប់ពិភពលោកជាច្រើនកំពុងតែប្រកបអាជីពបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់ចិនដូចជា Ezequiel Lavezzi, Javier Mascherano, Hulk, Oscar, Ramires, Renato Augusto, Alexandre Pato, Anthony Modeste និង Graziano Pelle ៕ ដេវីត


ចែករំលែក៖