ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Dele Alli អវត្តមានក្នុងក្រុមអង់គ្លេសពេលប៉ះប្រេស៊ីល និងអាល្លឺម៉ង់

ចែករំលែក៖

កីឡាករDele Alli ខ្សែបម្រើរបស់ក្លិបមានខ្នាយមាសTottenham នឹងអវត្តមាននៅក្នុងជម្រើសជាតិអង់គ្លេសពេលប៉ះក្រុមជើងខ្លាំងប្រេស៊ីល និងអាល្លឺម៉ង់នៅក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ។

ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានរងរបួសរហែកសរសៃពួរជើង ពេលក្រុមរបស់គាត់យកឈ្នះលើក្រុមយក្សអេស្ប៉ាញ Real Madrid នៅក្របខ័ណ្ឌChampions Leagueដោយលទ្ធផល 3-1 ។

លោកMauricio Pochettinoអ្នកចាត់ការទូរទៅក្លិបSpursបាននិយាយថា របួសរបស់ Dele Alli មិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែរូបគេមិនអាចចូលលេងប្រកួតមិត្តភាព ជាមួយនឹងប្រេស៊ីល និងអាល្លឺម៉ង់ឡើយ។

គួរបញ្ជាក់ថា Dele Alli រកបាន៧គ្រាប់ក្នុងចំណោម១៦ប្រកួតឲ្យ ក្រុមមាន់ខ្នាយមាសក្នុងរដូវកាលនេះហើយបានជាប់ជម្រើសជាតិអង់គ្លេសចំនួន ២២ដងហើយ និងអាចរកបាន២គ្រាប់ផងដែរ ៕ ដេវីត


ចែករំលែក៖