ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Jesus Navas វិលត្រឡប់ទៅរកទ្រនំចាស់ Sevilla វិញ

ចែករំលែក៖

ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ Jesus Navasបានវិលត្រឡប់ទៅ កាន់ក្លិបចាស់ Sevillaដោយគ្នានតម្លៃខ្លួនផ្ទេរ ក្រោយចប់កុងត្រាជាមួយនឹងក្លិប Manchester City។

Jesus Navasបានផ្លាស់ចេញពីក្លិប Sevilla របស់ប្រទេសអេស្ប៉ាញ មកកាន់ប្រទេសអង់គ្លេសចូលរួមក្រុមManchester Cityកាលពីឆ្នាំ២០១៣ក្នុងតម្លៃខ្លួន១៤,៩លានផោន។

Navas នឹងបំបែកកំណត់ត្រា របស់កីឡាករនៅក្នុងក្លិប Sevilla បើសិនជាគាត់ បង្ហាញខ្លួនឱ្យក្លឹបនេះបាន ២៧ដងទៀត។ រូបគេបានលេងចំនួន៣៩៣ ដងក្នុងពេលនៅក្នុងក្លិប Sevilla លើកទី១។ ចំណែកកីឡាករ Juan Arza Inigo ជាអ្នកកាន់ កំណត់ត្រាលេងឲ្យក្លិបនេះច្រើនជាងគេរហូតដល់ទៅ ៤១៩ប្រកួត ៕ ដេវីត


ចែករំលែក៖