ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Peter Crouch មកកាន់កម្មវិធីវិទ្យុ

ចែករំលែក៖

ខ្សែប្រយុទ្ធមានកម្ពស់ខ្ពស់សញ្ជាតិអង់គ្លេស Peter Crouchនឹងធ្វើជា DJ ក្នុងកម្មវិធីវិទ្យុផ្ទាល់ខ្លួនដែលមានឈ្នោះថា Radio X’s ក្នុងរយៈពេល២សប្តាហ៍។

កីឡាករកម្ពស់២ម៉ែត្រវ័យ៣០ឆ្នាំរូបនេះនឹងចាប់ផ្តើមធ្វើជាម្ចាស់ កម្មវិធីវិទ្យុតន្រ្តីរ៉ក់ក្នុងថ្ងៃធ្វើការពីម៉ោង៧ដល់ម៉ោង១០យប់ ហើយថ្ងៃអាទិត្យពីម៉ោង១ ដល់ម៉ោង៤ល្ងាច។

ខ្សែប្រយុទ្ធរបស់ក្លិប Stoke នេះបាននិយាយថា “ខ្ញុំចូលចិត្តកម្មវិធី Radio X និងតន្រ្តី។ ខ្ញុំពិតជារំភើបណាស់ដែលបានមកអង្គុយធ្វើជា ម្ចាស់កម្មវិធីផ្ទាល់” ៕ ដេវីត


ចែករំលែក៖