ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Lionel Messi មានសង្ឃឹមខ្ពស់ទទួលបាន​ស្បែក​ជើង​​​មាស​របស់​ទ្វីប​អឺរ៉ុប​

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនកីឡាករ ​ Lionel Messi កំពុងនាំមុខគេក្នុងការរកគ្រាប់បាល់ច្រើនជាងគេប្រចាំទ្វីបអឺរ៉ុបដែលឈានទៅដណ្តើមយកស្បែកជើងមាសសម្រាប់រដូវកាលនេះ។

២គ្រាប់​របស់ខ្សែប្រយុទ្ធ​ Lionel Messi ទល់​នឹង​ Real Madrid មិន​ត្រឹម​តែ​ជួយ​ឲ្យ​ Barcelona ឈ្នះ​ការ​ប្រកួត​ប៉ុណ្ណោះទេ តែ​ក៏​បាន​ធ្វើ​ឲ្យ​រូប​គេ​ឈរ​កំពូល​តារាង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​រដូវ​​កាល​នេះ។

រាប់​ទាំង​២​គ្រាប់​នោះ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Barcelona មាន​៣១​គ្រាប់​ លើ​ Bas Dost ​លេង​ឲ្យ​ Sporting CP នៃ​លីគ​កំពូល​ព័រទុយហ្គាល់​ដែល​ឈរ​លេខ​ពីរ​មាន​២៨​គ្រាប់​ ខណៈ​លេខ​បី​​គឺ Aubameyang  របស់​ Borussia Dortmund នៃ​លីគ​កំពូល​អាល្លឺម៉ង់​មាន​២៧​គ្រាប់។

សូមបញ្ជាក់​ថា​ ១​គ្រាប់​នៅ​លីកអេស្ប៉ាញ​ La Liga ត្រូវ​​ផ្ដល់​ឲ្យ​២,០​ពិន្ទុ​ ដូច្នេះ​ Messi ពេល​នេះ​មាន៦២​ពិន្ទុ​។ ដោយ​ឡែក Edinson Cavani ក៏​រក​បាន​៣១​គ្រាប់​ដូចគ្នា​ ប៉ុន្តែ​ដោយ​សារ​លីក​កំពូល​បារាំង​ទទួល​បាន​ត្រឹម១,៥​ពិន្ទុ​ប៉ុណ្ណោះ​ សម្រាប់​ការ​ស៊ុត​ចូល​មួយ​គ្រាប់ធ្វើឲ្យ​ខ្សែ​ប្រយុទ្ធ PSG រូប​នេះ​ទើប​តែ​បាន៤៦,៥​ពិន្ទុ​ ឈរ​លេខ​១០​ក្នុង​តារាង​ Top Scorer នៅ​ទ្វីប​អឺរ៉ុប។

ក្រៅ​ពី​ជា​ Top Scorer នៅ​ទ្វីប​អឺរ៉ុបកីឡាករ​ Messi ក៏​ជា​ Top Scorer នៅ​ La Liga ជាមួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទី៣១​គ្រាប់ និង​ជា Top Scorer នៅ UEFA Champions League ក្រោយ​ស៊ុត​បាន​១១​គ្រាប់ ។

ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលមានពិន្ទុខ្ពស់សម្រាប់រដូវកាល២០១៦-២០១៧៖


 

Rk. Scorer team league goals factor points
1 L. Messi FC Barcelona ESP 31 2.0 62.0
2 B. Dost Sporting CP POR 28 2.0 56.0
3 P.E. Aubameyang Borussia Dortmund GER 27 2.0 54.0
4 R. Lewandowski Bayern München GER 26 2.0 52.0
5 A. Belotti Torino ITA 25 2.0 50.0
6 E. Dzeko AS Roma ITA 25 2.0 50.0
7 R. Lukaku Everton ENG 24 2.0 48.0
8 M. Icardi FC Internazionale ITA 24 2.0 48.0
9 E. Cavani Paris Saint Germain FRA 31 1.5 46.5
10 A. Modeste 1.FC Köln GER 23 2.0 46.0
11 L. Suarez FC Barcelona ESP 23 2.0 46.0
12 G. Higuain FC Juventus ITA 23 2.0 46.0
13 D. Mertens SSC Napoli ITA 22 2.0 44.0
14 C. Immobile SS Lazio ITA 20 2.0 40.0
15 H. Kane Tottenham Hotspur ENG 20 2.0 40.0
16 Diego Costa Chelsea FC ENG 19 2.0 38.0
17 C. Ronaldo Real Madrid ESP 19 2.0 38.0
18 A. Sanchez Arsenal FC ENG 19 2.0 38.0
19 Soares FC Porto POR 18 2.0 36.0
20 A. Lacazette Olympique Lyonnais FRA 24 1.5 36.0
21 S. Aguero Manchester City ENG 17 2.0 34.0
22 Z. Ibrahimovic Manchester Utd ENG 17 2.0 34.0
23 M. Berg Panathinaikos GRE 22 1.5 33.0
24 M. Derbyshire Omonia Nicosie CYP 22 1.5 33.0
25 Dele Alli Tottenham Hotspur ENG 16 2.0 32.0
26 T. Werner RB Leipzig GER 16 2.0 32.0
27 A. Griezmann Atletico Madrid ESP 16 2.0 32.0
28 Iago Aspas Celta Vigo ESP 16 2.0 32.0
29 N. Jorgensen Feyenoord Rotterdam NED 21 1.5 31.5
30 M. Boriello Cagliari ITA 15 2.0 30.0

 


ចែករំលែក៖