ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Mario Balotelli បន្តកុងត្រាថ្មីលេងឲ្យក្រុម Nice ១ឆ្នាំទៀត

ចែករំលែក៖

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តចុះហត្ថលេខា លើកិច្ចសន្យាថ្មីបន្តលេងឲ្យ ក្រុមNice នៅក្នុងប្រទេសបារាំងរយៈពេលមួយឆ្នាំទៀត។

កីឡាករអុីតាលីវ័យ២៦ឆ្នាំរូបនេះរកបាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួនទាំងអស់ប្រកួតសម្រាប់ Nice កាលពីរដូវកាលមុន ជួយពួកគេឈរលេខ៣ក្នុងតារាង Ligue 1និងបានលេងជម្រុះវគ្គចែកពូលក្នុង Champions League រដូវកាល២០១៧-២០១៨។

គួររំលឹកថា Mario Balotelli ចូលរួមជាមួយ Nice ក្រោយផ្ទេរដោយគ្មានតម្លៃខ្លួនពីហង្សក្រហម Liverpoo កាលពីឆ្នាំ២០១៦។គាត់ធ្លាប់ស៊ុតបាល់បាន១៣ គ្រាប់ក្នុងចំណោម៣៣ប្រកួតឲ្យ ក្រុមជម្រើសជាតិអុីតាលី ប៉ុន្តែគាត់មិនបានលេង ឲ្យក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០១៤មក ៕ ដេវីត


ចែករំលែក៖