ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Messi ឈរនៅកំពូល Top Socorer នៅលីកទាំង៥អឺរ៉ុបប្រចាំឆ្នាំ២០១៧

ចែករំលែក៖

កីឡាករ Lionel Messi ខ្សែប្រយុទ្ធរបស់ក្រុម Barcelona រកបានមួយគ្រាប់ចុងក្រោយក្នុងជំនួប El Clasico មុនឆ្នាំ២០១៧កន្លងផុត ធ្វើឲ្យរូបគេឈរនៅកំពូលជាកីឡាករជើងខ្លាំង ប្រចាំតំបន់អឺរ៉ុប។

ក្នុងឆ្នាំ២០១៧ ដែលរៀបនឹងកន្លងផុតប៉ុន្មានថ្ងៃខាងមុខនេះ ពុំទាន់មានកាលវិភាគប្រកួត រហូតដល់ចូលឆ្នាំថ្មី ប៉ុន្ដែកីឡាករឆ្នើមរបស់ពិភពលោក បានបន្ថែមកំនត់ត្រាថ្មីរបស់ខ្លួន ដោយរកគ្រាប់បាល់បានច្រើនសំរាប់ ក្លិបរបស់ខ្លួនប្រចាំ លីគកំពូលទាំង៥របស់អឺរ៉ុប សំរាប់គ្រប់ការប្រកួតទាំងអស់។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះរកគ្រាប់បាល់បានសរុប ៥០គ្រាប់ស្មើនឹង ចំនួនគ្រាប់ដែល ខ្សែប្រយុទ្ធ ក្រុម PSG កីឡាករ Edinson Cavani រកបានផងដែរ។

គ្រាប់បាល់ទាំង៥០គ្រាប់ដែលរកបាននោះមានដូចជា ៤០គ្រាប់នៅ La Liga, ៥គ្រាប់នៅអេស្ប៉ាញCopa del Rey, ៤គ្រាប់នៅUEFA Champions League និង១គ្រាប់ Spanish Super Cup។

ចំណែកមិត្តរួមក្រុម Luis Suarez វិញឈរនៅលេង៩ ដែលមាន ដោយរកបាន ៣២គ្រាប់នៅក្នុងឆ្នាំ ២០១៧។ ខាងក្រោមនេះគឺជាអ្នករកគ្រាប់បាល់បញ្ចូលទី ច្រើនច្រើនជាងគេក្នុងលីកទាំង៥របស់អឺរ៉ុប៖

1-៥០គ្រាប់ – Leo Messi (Barça – La Liga, អេស្ប៉ាញ)

2-៥០គ្រាប់ – Edinson Cavani (Paris Saint-Germain – Ligue 1, បារាំង)

3-៤៩គ្រាប់ – Harry Kane (Tottenham – Premier League, អង់គ្លេស)

4-៤៤គ្រាប់ – Robert Lewandowski (Bayern Munich – Bundesliga, អាល្លឺម៉ង់)

5-៤២គ្រាប់ – Cristiano Ronaldo (Real Madrid – La Liga, អេស្ប៉ាញ)

6-៤១គ្រាប់ – Pierre-Emerick Aubameyang (Borussia Dortmund – Bundesliga, អាល្លឺម៉ង់)

7-៣៩គ្រាប់ – Ciro Immobile (Lazio – Serie A, អ៊ីតាលី)

8-៣៤គ្រាប់ – Radamel Falcao (Monaco – Ligue 1, បារាំង)

9-៣២គ្រាប់ – Dries Mertens (Napoli – Serie A, អ៊ីតាលី)

10-៣២គ្រាប់ – Edin Dzeko (Roma – Serie A, អ៊ីតាលី)

11-៣២គ្រាប់ – Luis Suárez (Barça – La Liga, អេស្ប៉ាញ)

12-៣២គ្រាប់ – Sergio ‘Kun’ Aguëro (Manchester City – Premier League, អង់គ្លេស)

13-៣២គ្រាប់ – Kylian Mbappé (Paris Saint-Germain – Ligue 1, បារាំង)។

Messi បាននាំមុខជាក្នុងការរកគ្រាប់បាល់បានច្រើនជាងគេប្រចាំទ្វីប អឺរ៉ុបចំនួន២ដងជាប់គ្នាដែលកាលពីឆ្នាំ ២០១៦គេរកបាន៥១គ្រាប់ ៕ ដេវីត


ចែករំលែក៖