ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Van Persie របួសបែកភ្នែកឆ្វេងពេលប៉ះជាមួយក្រុម Akhisar

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុម Manchester United និងក្រុមកាំភ្លើងធំ Arsenal កីឡាករ Robin van Persie ត្រូវបានគេសែងចេញពីទីលានប្រកួតភ្លាមៗដោយសាររងរបួសបែកភ្នែកឆ្វេងយ៉ាងធ្ងន់ធ្ងរ អំឡុងការប្រកួតដែល Fenerbahce ឈ្នះ Akhisar Belediyespor ៣-១ នៅលីកកំពូលទួរគី S កាលពីរាត្រីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Burak Kunduraciogl វេជ្ជបណ្ឌិតក្លិប Fenerbahce បានបញ្ជាក់ថា Van Persie ស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរវិញហើយ បន្ទាប់ពីពិនិត្យរួច ហើយក៏មិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ដូចការប៉ាន់ស្មាន កាលជំហានដំបូងឡើយ។ កីឡាកររូបនេះ កំពុងស្ថិតក្រោមការតាមដាន និងព្យាបាលរបស់ក្រុមគ្រូពេទ្យជាបន្តទៀត។

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិហុល្លង់រូបនេះ បានស៊ុតបាល់ចូលទី១គ្រាប់នៅនាទី២៦ ប៉ុន្តែនៅនាទី៤០ រូបគេបានប៉ះទង្គិចគ្នាជាមួយ Abdoul Sissoko នៅក្នុងប្រអប់គ្រោះថ្នាក់ ដែលធ្វើឲ្យជួបហេតុការណ៍អាក្រក់ រងរបួសភ្នែកឆ្វេងហូរឈាមយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រូពេទ្យសែងចេញពីទីលានសង្គ្រោះភ្លាមៗ៕

98 100


ចែករំលែក៖