ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធAlvaro Morataរបស់តោខៀវត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ

ចែករំលែក៖

ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុមតោខៀវChelsea មិនបានជាប់ជម្រើស ២៣នាក់នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដើម្បីទៅលេងWorld Cupឆ្នាំ២០១៨នេះឡើយ។

លោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបាន ជ្រើសរើសកីឡាករជាច្រើនដែលលេងនៅអង់គ្លេសដូចជា David de Gea, David Silva, Cesar Azpilicueta និង Nacho Monreal ប៉ុន្តែមិនបានជម្រើសរើសយក Alvaro Morata រួមតាំងមិនត្តរួមក្រុម២នាក់ផ្សេងទៀតMarcos Alonso និង Cesc Fabregasផងដែរ។ ចំណែកខ្សែការពារHector Bellerinរបស់ក្រុមកាំភ្លើងធំក៏ត្រូវកាត់ចោលដែរ។

ទោះបីជាមិនបានជាប់ជម្រើសជាតិ ក៏ខ្សែប្រយុទ្ធAlvaro Morata បានផ្ញើរសារជូនពរនៅ លើបណ្តាញសង្គមTwitterដល់មិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញឲ្យជួបសំណាងល្អ។

ខាងក្រោមនេះគឺជាកីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ៖

អ្នកចាំទី: David de Gea (Manchester United), Pepe Reina (Napoli), Kepa Arrizabalaga (Athletic Bilbao).

ខ្សែការពារ: Jordi Alba (Barcelona), Nacho Monreal (Arsenal), Alvaro Odriozola (Real Sociedad), Nacho Fernandez (Real Madrid), Dani Carvajal (Real Madrid), Gerard Pique (Barcelona), Sergio Ramos (Real Madrid), Cesar Azpilicueta (Chelsea).

ខ្សែបម្រើ: Sergio Busquets (Barcelona), Isco (Real Madrid), Thiago Alcantara (Bayern Munich), David Silva (Manchester City), Andres Iniesta (Barcelona), Saul Niguez (Atletico Madrid), Koke (Atletico Madrid).

ខ្សែប្រយុទ្ធ: Marco Asensio (Real Madrid), Iago Aspas (Celta Vigo), Diego Costa (Atletico Madrid), Rodrigo Moreno (Valencia), Lucas Vazquez (Real Madrid) ៕

 


ចែករំលែក៖