ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែ USB-C ថ្មីភ្ជាប់ទៅខ្សែ HDMI ម៉ាក Satechi អនុញ្ញាតឱ្យអ្នកមើលលក្ខណៈ 4K នៅលើអេក្រង់ធំរបស់អ្នក

ចែករំលែក៖

Satechi ទើបតែបញ្ចេញខ្សែ USB-C ថ្មីទៅខ្សែ HDMI ដែលដំណើរការជាមួយអេក្រង់ 4K ។ វាដំនើរការក្នុងទំហំ 60hz refresh rate ។ ខ្សែ USB-C នេះត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យអ្នកមើលវីដេអូ 4K នៅលើទូរទស្សន៍របស់អ្នកឬអ្វីផ្សេងទៀត អេក្រង់ធំជាងដែលអ្នកមាន។ វាមានពណ៌ស្អាតៗដែលសម័យនេះកំពុងនិយម ដូចជា ពណ៌ប្រផេះ ប្រាក់ មាស និង ផ្កាឈូកមាសដែលគតែងតែហៅថា Rose Gold ។ Satechi កំពុងដាក់បង្ហាញ USB-C ទៅខ្សែ HDMI ដែលមានប្រវែង 6 ហ្វីត ក៏ដូចជាខ្សែ adapter តូចមួយងាយស្រួលដាក់ក្នុងកាបូបរបស់អ្នក។ ខ្សែ USB-C នេះមានតម្លៃ $39,99 និងអាចរកបានតាមរយៈគេហទំព័ររបស់ Satechi និងវេបសាយ Amazon ។ ប៉ុន្តែខ្សែ USB-C នេះគឺមានតែពណ៌ប្រាក់ឬពណ៌ប្រផេះ ហើយវានឹងមានដាក់លក់ក្នុងពណ៌មាសនិងផ្កាឈូកមាសនៅចុងឆ្នាំនេះ ៕ ហេង លក្ខិណា


ចែករំលែក៖