ព័ត៌មានទាន់ហេតុការណ៍៖

គង់ ចាន់រដ្ឋា ថាមិនមានបំណងប្រជែងតំណែងតួសិចស៊ីទេ

ចែករំលែក៖

ភ្នំពេញ៖ រូបថតបែបសិចស៊ីជាច្រើន សន្លឹកត្រូវបានតារាចម្រៀងស្រី គង់ ចាន់រដ្ឋា បានទម្លាយចេញកាលពីពេលថ្មីៗ នេះ។ មានការរិះគន់ខ្លះៗជុំវិញរូបថតបែប សិចស៊ីនេះ ប៉ុន្តែត្រូវបានតារារូបនេះលើក ឡើងថា មានជំនួយផ្នែកបច្ចេកទេស ហើយ មិនមានបំណងប្រជែងតំណែងសិចស៊ី ណាមួយនោះទេ។

ស្ងប់ស្ងាត់ការរិះគន់ស្លៀកពាក់សិចស៊ី លើតារាសម្តែង ដេននី ក្វាន់ មិនបានប៉ុន្មាន ផងស្រាប់តែគេឃើញលេចចេញរូបថត សិចស៊ីរបស់តារាចម្រៀង គង់ ចាន់រដ្ឋា។ ស្ទីលថតរូបថ្មីរបស់គង់ ចាន់រដ្ឋាគឺក្រោយពីនាងដាច់ចិត្តដោះសម្លៀកបំពាក់បញ្ចេញសាច់សខ្ចី វាលខ្នង បញ្ចេញគល់ភ្លៅទៅកាន់ សាធារណជនដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ដោយមិនខ្លាចរងការរិះគន់នោះទេ។ ទោះ ជាយ៉ាងណា តារាស្រីរូបនេះលើក ឡើងថា វាមិនមែនជាការថតដោយមិនមានសម្លៀកបំពាក់នោះទេគឺជាជំនួយបច្ចេកទេសខ្លះដែរ។

គង់ ចាន់រដ្ឋាបញ្ជាក់ថា រូបថតនេះនាងទើបនឹងថតថ្មីៗសម្រាប់ផ្សព្វ ផ្សាយលើទស្សនាវដ្តីបរទេសមួយដែលមានតម្លៃខ្លួនរាប់ពាន់ដុល្លារ។ នាងបញ្ជាក់ថា ដោយពិនិត្យ ឃើញថា តម្លៃនៃការថតខ្ពស់ និងមានជំនួយ ផ្នែកបច្ចេកទេសផងទើបនាងសម្រេចចិត្ត ថត ហើយមុនពេលថតនាងក៏បានពិភាក្សា ជាមួយនឹងគូដណ្តឹងដែរហើយគូដណ្តឹងនាង គឺលោក ស៊ិន សុភា ក៏អនុញ្ញាត និងទៅ មើលការថតនេះដែរ។

នាងថាវាមិនជ្រុល ហួសហេតុនោះទេដែលនាងបង្ហាញភាព សិចស៊ីនេះ ព្រោះជារូបថតសិល្បៈ ហើយ នាងទទួលយកការរិះគន់ដែលសមហេតុ ផលនិងក្នុងន័យស្ថាបនា។ នាងបន្តថា មិន មានបំណងចង់ប្រជែងយកតំណែងជាតារា សិចស៊ីប្រចាំឆ្នាំ២០១៧អីទេ គឺគ្រាន់តែស្ថិត ក្នុងលក្ខខណ្ឌការងារប៉ុណ្ណោះហើយការ ស្លៀកពាក់ និងថតរូបក៏ត្រូវតែទៅតាម ប្រធានបទដែរគឺនាងមិនអាចស្លៀកសម្លៀក បំពាក់ប្រពៃណីដើរផ្សារបែបអាវប៉ាក់កក្អម ដើរផ្សារបាននោះទេ ។

តារាស្រីរូបនេះលើកឡើងទៀតថា រូបថតរបស់នាងគឺនៅតែអាចទទួលយកបានថា មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរហើយនាងក៏មិន មែនបញ្ចេញក្នុងន័យទាក់ទាញការចាប់ អារម្មណ៍អ្វីដែរគឺនាងនិងគូដណ្តឹងបានពិនិត្យ រួចហើយថាមិនមានអ្វីដែលនាំឲ្យប៉ះពាល់ ធ្ងន់ធ្ងរឡើយ ប៉ុន្តែនាងក៏សុំទោសចំពោះអ្នក ដែលមិនពេញចិត្តចំពោះរូបនេះដែរព្រោះតែ វាធ្វើឡើងក្នុងការងារសិល្បៈប៉ុណ្ណោះ៕ វឌ្ឍនា

gbc gbc-1 gbc-2


ចែករំលែក៖