ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាត្រៀម លក្ខណៈឆ្ពោះទៅដណ្ដើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបាន ថ្លែងថា គណបក្សនយោបាយនានានិងអ្នក គាំទ្រធ្វើសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃឆ្ពោះទៅកាន់ការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ គណបក្សប្រជាជនកម្ពុជាទន្ទឹមនឹងការទទួល ខុសត្រូវរួមលើអាណត្តិនៃការដឹកនាំប្រទេស ជាតិ គណបក្សក៏បានត្រៀមលក្ខណៈ និង ធ្វើគ្រប់កិច្ចការទាំងឡាយទៅតាមច្បាប់និង បទបញ្ជានីតិវិធីបោះឆ្នោតដើម្បីឆ្ពោះទៅ ដណ្ដើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតផងដែរ ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងដូច្នេះក្នុងពិធីបើកមហាសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤០ អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៦ នៅសាលមហោស្រពកោះពេជ្រ ដោយមានការអញ្ជើញចូលរួមរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុ ប្រធានគណបក្ស សមាជិកសមាជិកា គណៈកម្មាធិការកណ្ដាលចំនួន៤៩៥រូប ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិ បាលមន្ត្រីជាន់ខ្ពស់មួយចំនួននៅតាម ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់ កណ្ដាលចុះជួយរាជធានី ខេត្តប្រមាណ ជិត២០០០នាក់ ។

សម្ដេចពញាចក្រី ហេង សំរិន ថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះសភាពការណ៍ទូទៅរបស់ពិភពលោកក៏ដូចជាក្នុងតំបន់មានការវិវត្តប្រែប្រួលជាខ្លាំង ទាំង ផ្នែកនយោបាយ សន្តិសុខ យោធា និង សេដ្ឋកិច្ច។ ដោយឡែកសភាពការណ៍នៅកម្ពុជាក៏មានការវិវត្តគួរឱ្យកត់សម្គាល់ដោយ មានទាំងលក្ខណៈអំណោយផលងាយ ស្រួល និងមានទាំងការលំបាកស្មុគស្មាញផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កម្ពុជានៅតែម្ចាស់ការលើការដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយថាមពល ហើយ បង្កបង្កើតបានជាឱកាសដ៏ប្រសើរសម្រាប់ដំណើរការជាតិបន្តជំហានទៅមុខតាមវិថីនៃការអភិវឌ្ឍជានិច្ច ដោយមិនមានកម្លាំងអានុភាពអាក្រក់ណាមួយមករារាំងបាន ឡើយ ។

ចាប់ពីពេលនេះទៅនៅសល់ពេលតែបីសប្ដាហ៍ទៀតប៉ុណ្ណោះដល់ពេលប្រារព្ធខួប លើកទី៣៨ នៃទិវាបុណ្យជាតិ៧មករាដែល ប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ហើយ។ ៣៨ឆ្នាំគឺជារយៈពេល ដ៏យូរ ប៉ុន្តែដោយសារតែយើងជាប់រវល់ មមាញឹកនឹងភារកិច្ចស្ដារ កសាង ការពារ ស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រទេសជារៀងរហូតមកធ្វើឱ្យយើងភ្លេច អស់ពេល វេលា ហើយនឹកឡើងវិញនូវអ្វីៗដែលយើងបានធ្វើកន្លងមកហាក់ដូចជានៅថ្មីៗនៅឡើយ។ បន្ទាប់ពីបានពុះពារឆ្លងកាត់ ឧបសគ្គគ្រប់បែបយ៉ាងរហូតដល់មានការធ្វើពលីកម្មលះបង់អាយុជីវិតជាច្រើនមក នោះ ទើបធ្វើឱ្យយើងអាចនាំនាវាកម្ពុជា មកដល់ចំណុចដូចសព្វថ្ងៃដែលយើងមិននឹកស្មានដល់ ។

សម្ដេចបានបន្តថា សន្និបាតគណៈកម្មា ធិការកណ្ដាលលើកទី៤០ អាណត្តីទី៥របស់ គណបក្ស ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤កាន់តែខិតជិតមកដល់ និងស្របពេល ដែលដំណើរវិលជុំរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះសួរសុខទុក្ខ និងដោះស្រាយការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិជូន ប្រជាពលរដ្ឋ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធនៅគ្រប់ខេត្ត រាជធានីទូទាំងប្រទេស។ មកដល់ពេលនេះ សម្ដេចបានចុះផ្ទាល់ដល់រាជធានី ខេត្ត ចំនួន២៣រួចហើយ រីឯខេត្តនៅសល់២ ទៀតគឺខេត្តព្រៃវែង និងខេត្តកោះកុងសម្ដេច នឹងចុះដល់នៅពេលខាងមុខ ។

ក្រោយពីបានយកចិត្តទុដាក់អនុវត្តរាល់ សេចក្ដីសម្រេចចិត្តនិងគោលការណ៍គោល នយោបាយនានារបស់គណបក្សដែលបាន ដាក់ចេញជាបន្តបន្ទាប់នៅឆ្នាំ២០១៦នេះ ជាលទ្ធផលរួមយើងសង្កតឃើញថា ការ ពង្រឹងបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោ បាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិ ភាពសង្គមបានបង្កលក្ខណៈដល់ការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិ បាលប្រកបដោយជោគជ័យ ការជំរុញ កំណែទម្រង់នៅគ្រប់ការដ្ឋានមានលក្ខណៈ ទូលំទូលាយស៊ីជម្រៅ និងសម្រេចបានផ្លែ ផ្កាជាវិជ្ជមាន ការពង្រឹងបានឧបករណ៍ អំណាចរដ្ឋធ្វើឱ្យធានាការពាររដ្ឋធម្មនុញ្ញ ការពារបានរាជរដ្ឋាភិបាល និងការពារបានសេចក្ដីសុខសាន្តរបស់ប្រជាជន ការពង្រឹង លទ្ធិ ប្រជាធិបតេយ្យ និងការលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋបានដើរទន្ទឹម នឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់តាមគោល ការណ៍នីតិរដ្ឋ ការពង្រឹងបានល្អនូវទំនាក់ ទំនងជាមួយប្រទេសជិតខាង បណ្ដាប្រទេស ជាមិត្តនិងដៃគូនានាតាមរយៈតាមរយៈ នយោបាយការទូតទន់ភ្លន់រស់រវើក និងការធ្វើកិច្ចសហប្រតិបត្តការអន្តរជាតិដោយ ប្រកាន់ខ្ជាប់គោលការណ៍ឯករាជ្យ អធិប តេយ្យ ស្មើភាព ស្មើសិទ្ធិ ធ្វើឱ្យយើងពង្រីកបាននូវកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងលើកស្ទួយកិត្យានុភាពរបស់កម្ពុជានៅ លើសកលលោក ។

ទន្ទឹមនេះក៏នៅមានបញ្ហាប្រឈមនានាដែលយើងត្រូវបន្តដោះស្រាយឱ្យបានសមស្រប និងជាក់ស្ដែងផងដែរ។ សម្ដេចប្រធាន កិត្តិយសគណបក្សប្រជាជនកម្ពុជាបាន សម្ដែងក្ដីសង្ឃឹមថា ប្រជាជនកម្ពុជានៅតែបន្តផ្ដល់សច្ចធម៌ដល់គណបក្សប្រជាជន កម្ពុជាតាមរយៈការផ្ដល់ជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។

សន្និបាតគណៈកម្មាធិការកណ្ដាលលើក ទី៤០ អាណត្តិទី៥ របស់គណបក្សប្រជា ជនកម្ពុជាបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៦)ដោយ ផ្ដោតលើរបៀបវារៈរួមមាន៖

១-ឆ្លងនិងអនុម័តលើសេចក្ដីព្រាងរបាយ ការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការ ងារគណបក្សឆ្នាំ២០១៦និងទិសដៅភារ កិច្ចឆ្នាំ២០១៧ ។

២-ពិនិត្យអំពីការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ។

៣-ពិនិត្យ និងកែសម្រួលខ្លឹមសារមួយ ចំនួននៃបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ។

៤-បោះឆ្នោតបំពេញបន្ថែមសមាជិកនិង ជ្រើសតាំងប្រធានគណៈកម្មាធិការត្រួត ពិនិត្យនៃគណៈកម្មាធិការកណ្ដាល ៕ ហេង សូរិយា

r6
sw

re


ចែករំលែក៖