ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលតែងតែដឹងសុខទុក្ខ ពីមន្ត្រីបក្សគ្រប់កាលៈទេសជានិច្ច ហើយយើងមានថ្ងៃនេះក៍ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍។

គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ ទាំងនេះគឺជាការលើកឡើងរបស់លោកឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរិ៍ទី១២ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សសង្កាត់សំរោងចំនួន ១៥២៩នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់សំរោង។

លោកឃួង ស្រេងបានបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺជាតួអង្គស្ថាបនិក នៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ការស្ដារប្រទេសជាតិ ឲ្យមានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរជាតិ ហើយបាននិងកំពុង កែប្រែមុខមាត់ប្រទេសជាតិ ឲ្យមានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ ជាបន្តបន្ទាប់ បើគ្មាន ៧មករា ក៏យើងគ្មានថ្ងៃនេះដរ។ដូច្នេះស្មារតីថ្ងៃជ័យជំនះ៧មករា បានកំពុងជំរុញដល់កិច្ច អភិវឌ្ឍន៍ប្រទេសកម្ពុជា ឈានឆ្ពោះទៅរកភាព រីកចម្រើនរុងរឿង ដូចបណ្តាប្រទេសលើសកលលោក។

លោកឃួង ស្រេង បញ្ជាក់ថា ដើម្បីស្វែងរក សុខសន្ដិភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែនជានាយករដ្ឋមន្ដ្រី មានភាពឈ្លាសវៃ ក្នុងការដឹកនាំ បានដាក់ចេញនូវយុទ្ធសាស្ដ្រ ឈ្នះឈ្នះ ធ្វើឲ្យគ្រប់ភាគីខ្មែរទាំងអស់បានត្រូវរ៉ូវគ្នា ដោយបានផ្លាស់ប្ដូរ កម្ពុជាពីសមរភូមិនៃសង្គា្រមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រជាជាតិ១ ដែលមានសុខសន្ដិភាព សេរីភាព ឯកភាព ស្ថេរភាព អភិវឌ្ឍន៍ លើគ្រប់វិស័យ ហើយជីវភាពប្រជាជនត្រូវបានលើកកម្ពស់ជាបន្ដ បន្ទាប់។

យោងទៅលើគុណសម្បត្តិនេះ សូមបងប្អូន បន្ដគាំទ្រដល់គណបក្សប្រជាជនកម្ពុជា កុំជឿតាមការញុះញង់ ពីក្រុមអគតិ១ចំនួន ដែលចង់បំផ្លាញសន្ដិភាព ភាពរីក ចំរើន នៅកម្ពុជាសូមបងប្អូនគិតពិចារណាឲ្យបានល្អិតល្អន់ ព្រោះអ្នកធ្វើតែងមានការខុសឆ្គងខ្លះ តែបើអ្នកមិនបានធ្វើសោះ មានកំហុសមកពីណា។ ជាចុងក្រោយលោកខួង ស្រេងក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ និងមន្ត្រីបក្សត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គី គ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ។ ក្នុងឱកាសនោះផងដែរលោកឃួង ស្រេង បានចែកថវិការរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាចំនួន ១៥២៩នាក់ ក្នុងម្នាក់ៗទទួលបាន ចំនួន២ម៉ឺនរៀល៕ ធឿន ព្រែកជ័យ


ចែករំលែក៖