ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាលេចធ្លោក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ឃើញលេចធ្លោជាងគេ គឺគណបក្សនយោបាយនៃគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សនយោបាយទាំងចំនួន ៧គណប ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

ប្រភពព័ត៌មានពីមន្រ្តីជំនាញក៍ដូចខ្សែភ្នែកមហាជនផងនោះឃើញថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ គេសង្កេតឃើញក្បួនដង្ហែររបស់គណបក្សនយោបាយនៃគណបក្សប្រជាជនកម្ពុជា មានកម្លាំង និងសន្ទុះខ្លាំងខ្លាជាងគណបក្សនយោបាយផ្សេងៗ នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅខេត្តពោធិ៍សាត់មាន៖ គណបក្សប្រជាជនកម្ពុជា(ប្រ.ជ) គណបក្សសង្រ្គោះជាតិ(គ.ស.ជ) គណបក្សហ៊្វុនសុិនបុិច(រ រ ជ ក ឯ អ ស ស) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គ.ស.ប) គណបក្សខ្មែររួបរួមជាតិ(ខ.រ.ជ) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ(គ.ស.ស.ប) គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ(គ.ស.រ.ប)។

ប្រភពដដែលខាងលើបន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ ទាំងចំនួន ០៧គណបក្ស ក្រៅពីគណបក្សប្រជាជនកម្ពុជា គេសង្កេតឃើញគណបក្សសង្រ្គោះជាតិ បានធ្វើសកម្មភាពយុទ្ធនាការឃើសនាបោះឆ្នោត គ្រប់ឃុំ សង្កាត់ ទាំងចំនួន ៤៩ ឃុំសង្កាត់ ហើយពិធី និងហែរបិទយុទ្ធនាការឃោសនាបោះឆ្នោតនាព្រឹកមុិញនេះ នៅក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃើញវត្តមានលេចធ្លោជាងគេ គឺគណបក្សប្រជាជនកម្ពុជា និងបន្ទាប់ គណបក្សសង្រ្គោះជាតិ ចំណែកគណបក្សផ្សេងៗដូចជាមិនឃើញវត្តមាននោះទេ៕ បឹុម ពិន


ចែករំលែក៖