ព័ត៌មានទាន់ហេតុការណ៍៖

គណះបញ្ជាការឯកភាពខណ្ឌសែនសុខចុះរដ្ឋបាលលភូមិត្រពាំងឈូក នៅមុខពេទ្យលោកសង្ឃឃាត់ខ្លួនបានជនសង្ស័យ៦នាក់

ចែករំលែក៖

ភ្នំពេញ៖ អតីតទីតាំងចែកចាយ និងផ្តល់ទីតាំងប្រើប្រាស់ថ្នាំញៀន នៅក្នុងបឹងឈូកត្រូវបានកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌសែនសុខជាច្រើននាក់ចុះមកឡោមពទ្ធ័ ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់កាលវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការទីតាំងខាងលើនេះ ដឹកនាំកម្លាំងដោយលោកអភិបាលខណ្ឌរួមទាំងលោកអធិការខណ្ឌបានដឹកនាំកម្លាំងរាប់សិបនាក់ចុះបង្ក្រាបផ្អើលភូមិត្រពាំងឈូកមុខពេទ្យលោកសង្ស សមត្ថកិច្ចបានចុះឃាត់ខ្លួនមនុស្ស៦នាក់ (សង្ស័យពាក់ពន្ធ័គ្រឿងញៀន) ម៉ូតូមួយគ្រឿង ដោយឡែកអ្នកចែកចាយ និងជនសង្ស័យមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យសមត្ថកិច្ចមិនបានឃាត់ខ្លួនទេ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើសមត្ថកិច្ចបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធិ ៕ តុង សីហា


ចែករំលែក៖