ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទអាជីវកម្មហ្គេមខុសច្បាប់នៅអតីតរោងកុនព្រហ្មបាយ័នយីហោបន្ទាយស្រី៣

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមាន ទីតាំងហ្គេមគ្រប់ប្រភេទដែលប្រៀបដូចជាកាស៊ីណូទៅហើយនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងចំរុះដឹកនាំដោយ លោក យស យុទ្ធី អភិបាលរង និងលោកចាប ឌីណា នាយករងរដ្ឋបាលខណ្ឌក្រោមការសម្របសម្រួលពីក្រឡាបញ្ជីផងនោះបានចុះបិទអាជីវកម្មតែម្តងកាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នេះក្រោយពីចុះបង្រ្កាបមួយដងរួចហើយនៅរសៀលថ្ងៃទី២៣ ខែឧសភានេះឃើញថានៅទីតាំងនៅមានហ្គេមប្រភេទក្មេងលេងនៅច្រើនទៀតនោះ ដូច្នេះទើបលោកអភិបាលខណ្ឌដូនពេញ បញ្ជាឲ្យបិទអាជីវកម្មដែរគ្មានច្បាប់ទាំងនោះតែម្តង ។

ទីតាំងហ្គេមដែលប្រៀបដូចជាកាស៊ីណូនោះត្រូវបានអាជ្ញាធរចុះទៅបង្ក្រាបនិងបិទអាជីវកម្មតែម្តងនោះជ្រកកោណក្រោមស្លាកអតីតរោងកុនព្រហ្មបាយ័នសព្វថ្ងៃបន្ទាយស្រី៣នៅផ្លូវលេខ១៥៤ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឲនយដឹងថាក្រោយពីទទួលព័ត៌មានថា មានករណីលួចបើកលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងអតីតរោងកុនព្រហ្មបាយ័ន ឬ យីហោបន្ទាយស្រី៣ រួមកលោកបានបញ្ជារអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ លោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប៉ុស្តិ៍រដ្ឋបាលជ័យជំនៈ និង សង្កាត់ជ័យជំនៈ ចុះបង្ក្រាប់ទីតាំងលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅយីហោឈ្មោះ បន្ទាយស្រី៣ ស្ថិតនៅក្នុងសង្កាត់ ជ័យជំនៈ ខណ្ឌដូនពេញ

លោកអភិបាលខណ្ឌដូនពេញបានបន្តទៀតថាក្រោយពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង ក្រៅពីនោះគឺជាប្រភេទទូហ្គេម ដាក់កាក់ ដូចនៅផ្សារទំនើបAEON និង ផ្សារទំនើបផ្សេងៗផងដែរទើបមិនឃាត់នោះទេកាលពីល្ងាចថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧នេះដោយបានដកហូតទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង និង កៅអីចំនួន០៣ យកមករក្សារទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត។

លោកអភិបាលបន្តទៀតថា ក្រោយពីគណៈបញ្ជាការឯកភាពពិនិត្យដឹងថានៅទីតាំងបើកហ្គេមនោះមិនមានច្បាប់អាជីវកម្មឬក៏អាជ្ញាប័ណ្ណពីការបើកហ្គេមនោះទើបលោកសម្រេចឲ្យគណៈកម្មការចំរុះដឹកនាំដោយលោកយស យិទ្ធី អភិបាលរងចុះទៅទីតាំងនោះកាលពីព្រឹកថ្ងៃទី២៤ខែឧសភានេះដើម្បីផ្អាកអាជីវកម្មតែម្តង។ប៉ុន្តែដោយអ្នកមើលការខុសត្រូវ២នាក់ឈ្មោះស៊ុន សារឿន ភេទប្រុសនិងឈ្មោះតាំង ឆាយឡៃភេទប្រុស បានបញ្ជាក់ថាទីតាំងហ្គេមនោញជាប់សោរទ្វារដោយកូនសោរមិននៅនឹងខ្លួនពួកគេនោះទើបគណៈកម្មការចំរុះបានណែនាំឲ្យម្ចាស់ទីតាំងឲ្យបិទអាជីវកម្មហ្គេមដែលជាល្បែងស៊ីសងព្រោះវាបានធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់សង្គម ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា បើទោះបីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដែលចុះផ្អាកអាជីវកម្មហ្គេមនោះមិនបានចាក់សោរចូលទីតាំងនោះកីពិតមែនតែគណៈបញ្ជាការឯកភាពបានសម្រេចធ្វើកំណត់ហេតុបិទនៅខាងមុចទ្វារទីតាំងហ្គេមនោះបើម្ចាស់អាជីវកម្មមិនយកចេញឬមិនផ្អាកនៃការធ្វើអាជីវកម្មនោះទេអាជ្ញាធរខណ្ឌដូនពេញនឹងចាត់វិធានការទៅតាមនិតិវិធី ៕ស តារា


ចែករំលែក៖