ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរក្សានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីយប់ថ្ងៃពុធ១កើត ខែផល្គុន ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០នាទី ដល់ម៉ោង២១និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស នៅគោលដៅផ្លូវជាតិលេខ ៥ (ខាងមុខសាលាបឋមសិក្សា ព្រែកព្នៅ) សង្កាត់ព្រែកព្នៅ ។

ក្នុងប្រតិបត្តិការខាងលើនេះ មានកម្លាំងចូលរួមសរុបចំនួន៖ ៤៧នាក់ ក្នុងនោះកម្លាំងនគរបាលប៉ុស្តិ៍-ខណ្ឌចំនួន ១៥នាក់ ; កម្លាំងកងរាជអាវុហត្ថខណ្ឌចំនួន ១០នាក់ ; មន្ត្រីសាលាខណ្ឌចំនួន១២នាក់ ; កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន១០នាក់ ជាលទ្ធផល ៖ ត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន ១២គ្រឿង ។ ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន ៨គ្រឿង ។ រថយន្តទ្រុងវែងខុសលក្ខណៈបច្ចេកទេស គ្មាន ។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៥គ្រឿង​; ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់ គ្មាន; ឃាត់ខ្លួនជនសង្ស័យចំនួន ០២នក់ (ប្រុស) និងគ្រឿងញៀនចំនួន០១កញ្ចប់តូច ។

ក្រោយប្រតិបត្តិការរួចជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បី អនុវត្តនីតិវិធីបន្ត ៕ ស តារា


ចែករំលែក៖