ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងខុនដូស៊ីណូផ្លាហ្សាក្រោមទុន២០០លានដុល្លារនឹងបញ្ចប់ចុងឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីខែវិច្ឆិកាឆ្នាំ២០១៥គម្រោងទាំងមូលនៃស៊ីណូផ្លាហ្សានឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០១៨ ដោយ គ្រោងចំណាយថវិកាប្រមាណ ២០០លាន ដុល្លារ ។ គម្រោងខុនដូដ៏សម្បើមនេះក៏នឹងជួយលើកមុខមាត់រាជធានីភ្នំពេញនៅថ្ងៃខាងមុខនោះដែរព្រោះតែការសាងសង់មានរចនាបទស្រស់ស្អាតទាន់សម័យនោះ។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នៅការិយាល័យលក់នៃគម្រោងស៊ីណូផ្លាហ្សាបានធ្វើកម្មវិធី VVIP Launch ដោយ បានអញ្ជើញភ្ញៀវដែលចាប់អារម្មណ៍ និង ធ្វើការកក់បន្ទាប់ពីពួកគាត់បានមកទស្សនាផ្ទាល់ផ្ទះគំរូនៃគម្រោងស៊ីណូផ្លាហ្សាកន្លងមកត្រូវបានរៀបចំឡើង នៅទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុង សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញក្រោមវត្តមានលោកឧកញ៉ា ចេង ខេង ប្រធានក្រុមហ៊ុន HuttonsCPL ដែលជាភ្នាក់ងារទទួលសិទ្ធិលក់ផ្តាច់មុខគម្រោង ខាងលើនេះ។

កញ្ញាឆឹង សុធារ៉ា និងអ្នកនាង តឹក ចិន្ថា ដែលជាប្រធាន និងអ្នកគ្រប់គ្រងការលក់នៃគម្រោងស៊ីណូផ្លាហ្សាបានឲ្យដឹងថា VVIP Launch ត្រូវបានរៀបចំឡើងជា ពិសេសសម្រាប់អតិថិជនដែលចាប់អារម្មណ៍ស៊ីណូផ្លាហ្សានាពេលកន្លងមកហើយមាន គម្រោងកក់ទុកនូវយូនីតដែលខ្លួនពេញ ចិត្ត ។ ដូច្នេះថ្ងៃនេះជាឱកាសពិសេសរបស់ពួកគាត់ក្នុងការទស្សនាដោយផ្ទាល់នូវផ្ទះគំរូរបស់ស៊ីណូផ្លាហ្សា ពិសេសរីករីករាយ ក្នុងការកក់នូវយូនីតដែលខ្លួនពេញចិត្តជា ផ្លូវការមុនគេជាមួយនឹងការទទួលបាននូវប្រូមូ៉សិន ពិសេសទៀត ខណៈគម្រោងនេះ នឹងដាក់លក់ជាផ្លូវការសម្រាប់អតិថិជន ទូទៅនាពេលខាងមុខ ។ កញ្ញាបានអះអាង ថា គម្រោងស៊ីណូផ្លាហ្សាត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១.៣ហិកតា ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញជិតផ្សារបឹងត្របែក ផ្លាហ្សាក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការ មនដែលជាតំបន់ពោរពេញដោយ សក្តានុពលនឹងផាសុកភាពទាំងការស់នៅការធ្វើអាជីវកម្មនិងការិយាល័យ ។

គម្រោងទាំងមូលនៃស៊ីណូផ្លាហ្សាគឺមាន៤អគារគឺ A.B.C.D និងមានកម្ពស់៤៥ជាន់ ដូចគ្នា ។ អគារA ជាប្រភេទខុនដូ អគារB ជាប្រភេទService អាផាតមិនបែបអន្តរជាតិ អគារC ជាប្រភេទខុនដូដែលមានតម្លៃ ពិសេសសម្រាប់ប្រជាជនខ្មែរ និងអគារD ជាប្រភេទសណ្ឋាគារនិងការិយាល័យ ដែលត្រូវបានវិនិយោគឡើងដោយក្រុមហ៊ុន (Cambodian Natural lucky Real Estate Development Co.,Ltd និងគ្រប់គ្រងដោយ CYTS (China Youth Travel Services មកពីhugkug និងចិនដែលជាក្រមហ៊ុនទេសចរណ៍ដ៏ធំជាងគេលំដាប់ទី៣របស់ប្រទេស ចិនដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិននឹងមានការិយាល័យនៅក្នុងប្រទេសចិនក្រុង ហុងកុងនិងសហរដ្ឋអាមេរិកហើយត្រូវបានទទួលសិទ្ធិលក់ផ្តាច់មុខដោយក្រុមហ៊ុនHutton CPL ដែលជាក្រុមហ៊ុនរួមបញ្ចូលគ្នា រវាងក្រុមហ៊ុនសិង្ហបុរីនឹងកម្ពុជា ។ គម្រោងស៊ីណូផ្លាហ្សាជាគម្រោងចម្រុះរួមបញ្ចូល អគារលំនៅឋានអគារ Service អាផាតមិន, ផ្សារទំនើប, កន្លែងកម្សាន្ត, ការិយាល័យភោជនីយដ្ឋាន,អាងហែលទឹក,កន្លែងហាត់ប្រាណ, រោងភាពយន្ត, កន្លែងលេងកីឡារួម និងKTV ។ មានផ្សារទំនើប៥ជាន់និង ចំណតរថយន្តជាង១៦០០កន្លែងដែលជាកន្លែចតរថយន្តដ៍ធំជាងគេនៅក្នុងរាជធានីភ្នំពេញ ។ មានផ្សារទំនើបទំហំជាង៣ម៉ឺន ម៉ែត្រការ៉េសម្រាប់ការដើរទិញទំនិញ អាហារ ដ្ឋាននិងកម្សាន្ត ហើយក្រៅពីនេះមានកន្លែងស្ប៉ាលំដាប់អន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មមាសគ្រឿងអលង្ការជាដើម ។

កញ្ញា ឆឹង សុធារ៉ាបានឲ្យដឹងដែរថា ការ វិនិយោគក្នុងវិស័យអចលនទ្រព្យ ពិសេសតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញដូចជា តំបន់បឹងកេងកង តំបន់លើបណ្តោយផ្លូវ ព្រះនរោត្តមនិងតំបន់CBD(បណ្តុំដោយ អគារពាណិជ្ជកម្មធំៗ និងការិយាល័យ កណ្តាលរបស់ធនាគារជាច្រើន)ដែលមាន តម្លៃខ្ពស់ក្នុងការវិនិយោគរួចមកហើយ ដែលមានតម្លៃដីចាប់ពី៣៥០០ដល់ ៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េដែលនេះជាដើមចមបណ្តាលឲ្យការវិយោគលើវិស័យអចលនទ្រព្យកើនឡើងតិចតួច ។ ប៉ុន្តែអ្វី ដែលទាក់ទាញនៅតំបន់បឹងត្របែកដែលជាទីតាំងស្ថិតនៅកៀកជាមួយនឹងតំបន់ សំខាន់ៗខាងលើនេះគឺមានតម្លៃដីជាមធ្យមត្រឹមតែ២៥០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ, ដែលទាំងនេះវាបានបង្ហាញថាការវិនិយោគនៅក្នុងតំបន់នេះនឹងធ្វើឲ្យ វិនិយោគិនទទួលបានអត្រាចំណេញខ្ពស់ ។

លោកឧកញ៉ា ចេង ខេង បញ្ជាក់ដែរថាស៊ីណូផ្លាហ្សាជាគម្រោងវិនិយោគល្អបំផុតស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញជា តំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ ។ បរិយាកាសរស់នៅហ៊ុមព័ទ្ធ ទៅដោយស្ថានទូត ស្ថាប័នរដ្ឋាភិបាល សាលារៀនអន្តរជាតិ ភោជនីយដ្ឋាន ទំនើបៗ និងកន្លែងកម្សាន្តជាច្រើនទៀត ដែលជាកត្តាធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្ពស់។បើតាមលោក ឧកញ៉ា ចេង ខេង បញ្ជាក់ថាដោយសារតែវិស័យអចលន ទ្រព្យពិសេសគម្រោងខុនដូ ចេះតែកើនឡើងលោករំពឹងថាមិនយូរទេ៥ទៅ១០ឆ្នាំខាង មុខការរស់នៅក្នុងខុនដូនឹងពេញនិយមជាង ផ្ទះល្វែង និងវីឡានៅកម្ពុជា។លោកថា ការ រស់នៅក្នុងខុនដូវាជារបត់នៃការប្រែប្រួលនិងជាស្ទីលថ្មីសម្រាប់ការរស់នៅដែលផ្តល់អត្ថប្រយោជន៍ច្រើន លោកជឿថា ចំពោះប្តីប្រពន្ធថ្មីថ្មោងមានការងារធ្វើនិងមានចំណូលមធ្យមនឹងអាចជ្រើសរើសគម្រោងខុនដូនេះសម្រាប់ពួកគេផងដែរ ៕ វឌ្ឍនា

 

IMG_8038 copy


ចែករំលែក៖