ព័ត៌មានទាន់ហេតុការណ៍៖

គរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចរាចរគ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក ស៊ួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២និង៤៥នាទី នៅចំណុចភូមិចន្ទ័និមិត្ត ឃុំរកាពប្រាំ ស្រុក_ខេត្តត្បូងឃ្មុំ។

ជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានប្រើវិធានញុះញង់ អោយមានការជួញដូរនូសារធាតុញៀនខុសច្បាប់នៅចំនុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះយាត ប៊ុនថេង ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិច័ន្ទនិមិត្តឃុំរកាពប្រាំ ស្រុកខេត្តត្បូងឃ្មុំ ។

លោកបន្តឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យនេះរួចហើយ សម្មត្ថកិច្ចជំនាញក៏បានបន្តធ្វើការឆេកឆេររកឃើញនិង ដកហូតម៉្សៅក្រាមព៌ណសថ្លាសង្ស័យថ្នាំញៀចំនួន១២កញ្ចប់តូច រួមទាំងវត្ថុតាងញុះញ៉ង់១កញ្ចប់ទៀតសរុបរួម ចំនួន១៣កញ្ចប់តូច,
ដកហូតទូរស័ព្ទដៃមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតាមច្បាប់ ៕វណ្ណៈ


ចែករំលែក៖