ព័ត៌មានទាន់ហេតុការណ៍៖

គាស់បន្ទប់បានហើយកំពុងរើកកាយទ្រព្យសម្បត្តិ ម្ចាស់មកទាន់ ជិះមូ៉តូរត់គេច តែត្រូវប្រជាលរដ្ឋដេញចាប់បានវិញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព គាស់បន្ទប់ បានសម្រេចហើយកំពុងរើកកាយទ្រព្យសម្បត្តិ បះចំថ្ងៃស៊យ ម្ចាស់មកទាន់ ព្យាយាមជិះមូ៉រូរត់គេច បានចំងាយជាង៣គីឡូម៉ែត្រ ត្រូវបានម្ចាស់និងបងប្អូនប្រជាពលរដ្ឋ ប្រដេញតាមចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ិង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្ទះជួល ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ មានឈ្មោះ សោ សាវីត ភេទ ប្រុស ១៨ឆ្នាំកម្មកររោងចក្រ ម៉ារាធី ស្នាក់ផ្ទះជួលភូមិត្រពាំងឈូក កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ នរាយ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ។

ចំណែកម្ចាស់បន្ទប់ ជាជនរងគ្រោះឈ្មោះ សំ ប្រុស អាយុ២៩ឆ្នាំ សន្តិសុខ ភូមិតាសេក កំបូល ស្រុកកំណើតភូមិ ដើមពោធិ៍ ឃុំ អង្គសុភី ស្រុកកំពង់ត្រាច កំពត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនបាន ចាក់សោបន្ទប់ជួល រវល់ទៅផ្សាររកទិញម្ហូប ហើយពេលវិលត្រឡប់មកវិញ ស្រាប់តែឃើញបន្ទប់ចំហរទ្វារ ឃើញជនសង្ស័យ កំពុងរើកកាយ ឥវ៉ាន់ ទ្រព្យសម្បត្តិច្រកថង់ ។ ក្នុងសកម្មភាពបែបនេះ ក៏បានសួរ មកពីណារើកកាយបន្ទប់បែបនេះ ហើយត្រូវបានជនសង្ស័យឆ្លើយថា គេរើកកាយបន្ទប់របស់គេទេ ពេលនោះហើយ ស្រែកចោរជួយផង ធ្វើឲ្យជនសង្ស័យភ័យស្លន់ រត់ឡើងមូ៉តូមួយគ្រឿង ម៉ាក ស្មាស់វី ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-4020 ជិះព្យាយាមរត់គេច ត្រូវបានជនរងគ្រោះ រួមជាមួយ បងប្អូនប្រជាពលរដ្ឋប្រដេញតាមចាប់បាន រហូតដល់ ភូមិកប់អំបិល សង្កាត់កំបូល ដែលមានចំងាយ ៣គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

ជនសង្ស័យក្រោយពី ចាប់ខ្លួនបាន នាំទៅប្រគល់ជូននគរបាលបុ៉ស្តិ៍កំបូល ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានចាតើការបន្តទៅតាមនីតិវិធី ៕សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖