ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរណាស់!! បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​ បើក​មក​បុក​ពេញ​ទំហឹង ​បណ្តាល​ឲ្យបោកក្បាល​ស្លាប់​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូ​វីវ៉ាមួយគ្រឿង ​សង្ស័យបញ្ច្រាស​ទិសដៅ​ចរាចរណ៍​ផ្លូវ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ ​បណ្ដាល​ឲ្យ​ដួល​បោកនឹងថ្នល់បែក​ក្បាល​ស្លាប់យ៉ាង​អាណោចអាធ័ម​ ។

ហេតុការណ៍​ដ៏រន្ធត់នេះ​បាន​កើត​ឡើង​កាលពី​វេលា ម៉ោង៩យប់ ថ្ងៃច័ន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ​ផ្លូវលេខ២១៤ កែងនឹងផ្លូវ​លេខ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់​បឹងព្រលិត ខណ្ឌ​៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​បាន​បើក​បរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKIវីវ៉ា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BL.7769ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ២១៤ ទិសដៅ​ពី​កើតទៅលិចសង្ស័យបញ្ច្រាសទិស ស្រប​ពេល​នោះស្រាប់​តែ​មាន​​រថយន្តមិនស្គាល់ម៉ាក​មួយគ្រឿង​ បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា​ពីលិចទៅកើត ក្នុងល្បឿនលឿន ហើយ​ក៏​​បុកម៉ូតូ​រងគ្រោះ​ ដែលជិះបញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ​បណ្ដាលឲ្យម៉ូតូ​ដួលសង្កត់លើបុរសរងគ្រោះ​បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែក​ឯ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​មើល​នោះទេ​ បែរជា​ព្យាយាម​បន្ថែម​ល្បឿន​បើករត់​គេច​បាត់ស្រមោល ។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​វាស់​វែង​ យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ដើម្បី​រង់ចាំ​សាច់ញាតិមកយកនៅពេលក្រោយ ។ ដោយ​ឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅ​ក្រុម​គ្រួសារ​ដឹង​យកទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕ ភារ៉ា ដង្កោ


ចែករំលែក៖