ព័ត៌មានទាន់ហេតុការណ៍៖

គេចខ្លួនពួនអាត្មា ៣ឆ្នាំជាប់ខ្នោះរបស់នគរបាលដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌសហការគ្នា ចុះអនុវត្តន៍បង្គាប់ឲ្យចាប់ខ្លួន ២សន្លឹកផ្សេងគ្នា ករណីហិង្សាដោយចេតនាបន្ទាប់ពីជនប្រព្រិត្តរត់គេចខ្លួនមួយរយៈ។

ប្រត្តិបត្តការខាងលើអនុវត្តន៍ឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចអូរបត់ត្រាវ ស្ថិតក្នុងភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យដែលបានអនុវត្តន៍តាមដីកាឈ្មោះ អ៊ុំ ផេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន បានរត់គេចខ្លួនទៅពួនសំងំអាត្មា នៅភូមិបឹងខ្លុង ឃុំ.ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក ស្នងការរងបន្តថា ជនសង្ស័យរូបនេះគឺជាការអនុវត្តន៍ដីកាបង្គប់ឲ្យចាប់ខ្លួន លេខ៧០ មខ/១៧ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ចេញដោយលោក សុន នាថធាវី ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជាប់ចោទពីបទៈ ហឹង្សាដោយចេតនា ដែលជនសង្ស័យរូបនេះបានប្រព្រិត្តឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងដីកា ១សន្លឹកទៀតលេខ១១៥ មខ/១៧ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចេញដោយលោកស្រី រស់ ផូរា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បោទប្រកាន់ពីបទៈ ហឹង្សាដោយចេតនា ដូចគ្នា ប្រព្រិត្តឡើងនៅទីកន្លែងដូចគ្នា។

លោក បន្តទៀតថា ជនសង្ស័យបានបំពេញនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងបន្តបញ្ជូនទៅដល់ដៃចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន


ចែករំលែក៖