ព័ត៌មានទាន់ហេតុការណ៍៖

គេសង្គ្រាមរ៉េប រឿងជេរដៀលគ្នា នេន ទុំ រ៉េប រឿងអ្នកលក់សាច់ជ្រូក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង រ៉េប ល្បីឈ្មោះនៅកម្ពុជា នេន ទុំ ទើបនឹងបញ្ចេញស្នាដៃរ៉េបបែបថ្មីដែល

នេន ទុំ បញ្ជាក់ថា កម្មវិធីចម្រៀងរ៉េបខាងលើមានឈ្មោះថា កម្លាំងចិត្ត ដែលមានទាំងការច្រៀងផង រ៉េបផង តាមបែបនឹកឃើញសេរី ដែលគេអាចច្រៀងបានតាមទីជនបទ តាមផ្សារ គឺគ្រប់តំបន់ ។

លោកថាគោលបំណងគឺចង់ផ្តល់កម្លាំងចិត្តចំពោះពលរដ្ឋខ្មែរ ពិសេសអ្នកលក់ដូរផ្សេងៗនៅតាមផ្សារ ។ លោកថាសប្បាយចិត្តដែលបានឃើញពលរដ្ឋខ្មែរញញឹមរាក់ទាក់រកគ្នា ហើយទស្សនិកជនក៏អាចតាមដានកម្មវិធីថ្មីនេះបាននៅលើបណ្តាញYouTube ផ្ទាល់របស់លោកបានផងដែរ ។

ឆ្លើយតបទៅនឹងការឆ្លើយឆ្លងដៀមដាមតិះដៀលគ្នារបស់តារាចម្រៀងរ៉េប ក្រុមខ្មែរមួយជីវិត និង G-Devit នោះនេន ទុំស្នើមិនធ្វើការលូកដៃចូលទេព្រោះជារឿងបុគ្គល ប៉ុន្តែក្នុងនេះលោកមានយោបល់ថាពួកគាត់សុទ្ធតែមានអ្នកគាំទ្ររៀងខ្លួនដែលអាចច្រៀងដៀមដាមគ្នានាំឲ្យមហាជនយល់ថាអ្នកចម្រៀងរ៉េប ឬអ្នកគាំទ្រចម្រៀងរ៉េបគឺជាក្មេងមិនល្អ ។

មិនតែប៉ុណ្ណោះគឺនឹងជះឥទ្ធិពលមិនល្អធ្វើឲ្យក្មេងៗចេះជេគ្នា ភ្លឺតភ្លើនជាដើម និងបង្កើតជារឿងចងចាំមិនល្អសម្រាប់មហាជន ។ ជាមួយគ្នានេះលោកបានបង្កើតកម្មវិធីថ្មីមួយមានឈ្មោះថា សង្គ្រាមជួយមនុស្ស វិញ ជាជាងសង្គ្រាមពាក្យសម្តីនោះ ។

តារាចម្រៀងរូបនេះបានលើកឡើងថាការចេញមុខនិយាយ ឬធ្វើបែបនេះមិនមែនមានន័យថា ការតាំងខ្លួនជាគ្រូ ឬចេះជាងពួកគាត់នោះទេ ប៉ុន្តែលោកចង់ឲ្យទស្សនិកជនមា​នការចងចាំថ្មីគឺការច្រៀងរ៉េបជួយដល់ជនក្រីក្រ ឬជួយដល់សង្គម ។

លោកថាអ្នកចម្រៀងរ៉េបទាំងអស់អាចចេញបទចម្រៀងផ្ទាល់ខ្លួនម្នាក់មួយបទក៏បានដើម្បីជួយដល់សង្គម ។ លោកថា នឹងបង្កើតកម្មវិធីមួយចំនួនជួយដល់កិច្ចការសង្គម ពិសេសជួយដល់អ្នកធាក់ស៊ីក្លូនៅកម្ពុជាផងដែរ ។ លោករំពឹងទុកដែរថា កម្មវិធីថ្មីរបស់លោកនឹងបង្កើតបាននូវការចងចាំមួយដ៏ល្អ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានសប្តាហ៍មុនលោកឡេងសុវណ្ណតារាឬហៅថាខ្មែរមួយជីវិតនិងតារាចម្រៀង G-Devit បានចេញចម្រៀងមួយចំនួនរៀងខ្លួនតបតគ្នាក្នុងន័យដៀមដាម ជេតិះដៀល ប្រមាថគ្នា បង្កើតឲ្យមានការយល់ឃើញមិនល្អចំពោះវិស័យសិល្បៈរ៉េប ពីសំណាក់មហាជន ៕ វឌ្ឍនា


ចែករំលែក៖