ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកន្ត្រៃ១គ្រឿងត្រូវចោរលួចបាត់នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ចោរចាប់ផ្ដើមធ្វើសកម្មភាពលួចគោយន្តកន្រ្តៃប្រជាពលរដ្ឋបានសម្រេចទៀតហើយ នៅស្រុកក្រគរ ។ ស្រ្តីម្នាក់ក្រោកពីដំណេកទើបដឹងបាត់គោយន្ត ១គ្រឿង ដែលគេសង្ស័យលោក ចោរ មានគ្នាចំនួន ១នាក់គត់បានធ្វើសកម្មភាពបានសម្រេស រួចបើកទៅទិសខាងលិចយ៉ាងរំភើយ សមត្ថកិច្ចនគរបាលបានត្រឹមនាំគ្នាចុះទៅសួរនាំ និងស្រាវជ្រាវប៉ុណ្ណោះ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែជញ្ជាំងម្ចាស់ផ្ទះផ្នែកខាងកើត ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា គោយន្តកន្រ្តៃដែលលោក ចោរ លួចបានសម្រេចយកទៅបាត់ស្រម៉ោលនោះ ម៉ាក ហុីណូតា ពណ៏ក្រហម ក្បាល ១៤សេះ(គុណភាពប្រមាណ ៥០%)។

ប្រភពព័ត៌មានខាងលើបន្តថា ម្ចាស់គោយន្តកន្រ្តៃឈ្មោះ រស់ សាវេត ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ ស្រ្តីជាម្ចាស់គោយន្តកន្រ្តៃបានរាបរប់ថា នៅលើរឺម៉កគោយន្តកន្រ្តៃដែលលោក ចោរ លួចយកទៅបាត់នោះមាន(រនាស់ចំនួន ១ និងកង់ដែកចំនួន ១គូរ) ហើយមុនកើតហេតុគោយន្តកន្រ្តៃរបស់គាត់ទុក ក្បែជញ្ជាំងផ្ទះផ្នែកខាងកើតដូចសព្វមួយដងនោះដែរ លុះក្រោកពីដំណេកទើបដឹងថាបាត់ក៍នាំគ្នាឆោឡោឡើង និងរាយការណ៍ជួនអាជ្ញាធរមានសមត្តកិច្ចតែម្តង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា តាមការផ្ដល់ព័ត៌មានពីអ្នកភូមិផងរបងជាមួយឈ្មោះ ភួន និងឈ្មោះ គា នៅវេលាម៉ោប្រមាណ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ខណៈគាត់ក្រោកបត់ជើង(ជុះនោម)ឃើញជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើកគោយន្តកន្រ្តៃ ១គ្រឿងយ៉ាងលឿនក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច(គ្មានភ្លើង) ករណីខាងលើសមត្តកិច្ចនគរបាលបើកការសើបអង្កេត និងធ្វើការស្រាវជ្រាវ៕ ប៉ឺម ពិន


ចែករំលែក៖