ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តបែកកង់ឈប់នៅចិញ្ចើមផ្លូវ រថយន្តមកដល់បុកប្រ៉ាវខ្ទេចមុខ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាកចរាចរណ៍មួយបានកើតឡើង រវាងរងយន្ត បុក និង គោយន្តកន្រ្តៃ នៅចំនុចភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយរថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ សៀមរាប 2B_5927 បើកបរដោយឈ្មោះ ហួត គន់ ភេទប្រុស អាយុ៥៣ ឆ្នាំ រស់នៅខេត្តសៀមរាប បានបើកទៅបុក គោយន្តកន្រ្តៃរួច អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ។

មូលហេតុៈ គោយន្តបែកកង់ ឈប់នៅចិញ្ចើមផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការស្រុក រង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖