ព័ត៌មានទាន់ហេតុការណ៍៖

គោ​២​ក្បាល​ត្រូវរន្ទះបាញ់​ងាប់​​កណ្តាល​វាលស្រែ​

ចែករំលែក៖

ប៉ោយប៉េត៖ គោ២ក្បាលដើរស៊ីស្មៅនៅវាលស្រែពេលភ្លៀងរលឹមត្រូវរន្ទះបាញ់ងាប់​​កាលពី​រសៀល ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​អូ​សាលា ប៉ុស្តិ៍ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ។ ​

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា​រ​បានឱឲ្យដឹងថា​ ម្ចាស់​គោ​មាន​១- ឈ្មោះ ស៊ិន ផាំង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​សិលា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ​ ។ ​២ -​ម្ចាស់​គោ​ឈ្មោះ ចៃ ចិត្ត​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ ភូមិ​តា​ជ្រឹង ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ​ ។

ប្រភប​បន្តថា​ គោ​ទាំង​២​បាន​ដើរ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងលើ ខណៈនោះ​​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង លាយឡំខ្យល់ផ្ទររន្ទះ ស្របពេលគោទាំង២ក្បាលដើរស៊ីស្មៅក្បែរគ្នាក៏ត្រូវរន្ទះបាញ់ងាប់តែម្ដង ។

គោទាំងពីរក្បាលក្រោយពីពិនិត្យរបស់កម្លាំងប៉ុស្តិ៍ចរាល់បានប្រគល់ឲ្យម្ចាស់វិញ ៕ វណ្ណា


ចែករំលែក៖