ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើអារឡាំងជ្រុងជិត១០០កំណាត់នៅចំណុចរណ្ដៅចិនជីកថ្មភ្នំតាំងយ៉

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រាយការណ៍ នាព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ថា គំនរឈើប្រភេទចម្រុះដែលគេអារឡាំងជ្រុងជិត ១០០កំណាត់ ស្មើរនឹងប្រមាណជិត ៣០ម៉ែត្រត្រីគុណ សង្ស័យក្រុមឈ្មួញដឹកយកមកទម្លាក់ទុក ដើម្បីត្រៀមលើកឡើងរថយន្តដឹកចេញបន្ត។

ប្រភពបន្តទៀតថា ទីតាំងគំនរឈើអារឡាំងជ្រុងខាងលើ នៅចំណុចភ្នំតូច ១មានរណ្ដៅក្រុមហ៊ុនចិនជីកយកថ្ម ផ្នែកខាងត្បូងផ្លូវជាតិលេខ៥៥ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយរហូតមកដល់ម៉ោងនេះ ឈើអារទាំងនោះ ពុំទាន់ឃើញមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមានវិធានការនៅឡើយនោះទេ ដូច្នេះសូមមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពស្រុកវាលវែង មានចំណាត់ការផងបាទ ឬក៏ករណីនេះមានការទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតទៅហើយ? ព្រោះចំណុចនោះ ជាសម្បុកពោរពេញទៅដោយបទល្មើសព្រៃឈើយ៉ាងអនាធិតេយ្យ៕ បឹុម ពិន


ចែករំលែក៖